បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅម្ដុំស្ពានលីយ៉ុងផាត់, សមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូងថា ជារឿងគំនុំ (Video inside)

(ភ្នំពេញ)៖​ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារមួយបានកើតឡើង នៅម្ដុំស្ពានលីយ៉ុងផាត់ ​ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្ដាលឲ្យចំកណ្ដាលក្បាល។

បើតាមសេចក្ដីរាយការណ៍ ក្រោយបាញ់ប្រហារជនរងគ្រោះត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ ប៉ុន្ដែបានសមត្ថកិច្ចបញ្ជាក់មកវិញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកសម្រាប់មូលហេតុវិញ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យជំហ៊ានដំបូងថា ជារឿងគំនុំ។

ករណីបាញ់ប្រហារនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះកំពុងតែបណ្ដើរម៉ូតូ ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CB-4808 នៅក្បែរស្ពានលីយ៉ុងផាត់ ស្រាប់​​តែជនសង្ស័យដកកាំភ្លើងបាញ់សម្លាប់តែម្ដង។

ជនរងគ្រោះមានឈ្មោះ ស្រ៊ីន អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិព្រែកតាមែ ឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្តាល៕