អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមស្ករគ្រាប់ Everton ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២២ បើទោះពុំមាន វត្ដមានរបស់ខែ្សប្រយុទ្ធ Lukaku ក្តី។

Lukaku បានរងរបួសក្បាល អំឡុងពេលប្រកួតកាលពីយប់ថៃ្ងសៅរ៍ (ឈានចូលថៃ្ងអាទិត្យ) ទល់នឹងក្រុម Southampton ដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ធើ្វឲ្យគ្រូបង្វឹកលោក Jose Mourinho មានការឈឺក្បាលក្នុងការរៀបចំទម្រង់លេង ត្បិតកីឡាករសំខាន់ៗភាគច្រើនរបួស។

ទោះយ៉ាងណាក្ដី ការប្រកួតកាលពីយប់មិញនេះ Man Utd នៅតែអាចយកជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Everton ដោយលទ្ធផល ២-០ ដដែល។ ២គ្រាប់របស់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester រកបានដោយខ្សែប្រយុទ្ធ Anthony Martial នាទី៥៧ និងខែ្សបម្រើ Jesse Lingard នាទី៨១។

លទ្ធផលនេះ បានធើ្វឲ្យ Man Utd រំកិលខ្លួនមកកាន់ចំណាត់ថ្នាក់លេខ២ វិញ ដោយទម្លាក់ Chelsea មកនៅលេខ៣ និងតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ១២ពិន្ទុ៕

Everton 0-2 Man Utd
Everton 0-2 Man Utd
Everton 0-2 Man Utd
Everton 0-2 Man Utd
Everton 0-2 Man Utd
Everton 0-2 Man Utd