មើលកាន់តែជិត ទើបដឹងថា Chompoo ចាស់ខ្លាំងប៉ុណ្ណា ដោយឃើញ……

ថៃ៖ បើទោះបីជា តារាសម្តែងស្រីថៃ Chompoo មានក្រុមគ្រួសារ និងមានកូនប្រុសភ្លោះ  ប៉ុន្មានខែក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង ក្នុងពេលបច្ចុប្បន្ន មិនបានធ្លាក់ថយចុះនោះឡើយ គឺមានតែឡើងស្រឺតៗទៅមុខជានិច្ច។

ក្នុងនោះដែរ កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហាញនូវ រូបថតជាមួយនឹងកូនជាទីស្រលាញ់របស់នាង នៅក្នុង Story អ៊ីនស្តាក្រាមរបស់នាង យ៉ាងសប្បាយរីករាយបំផុត នៅក្នុងឆ្នាំថ្មី២០១៨។

ប៉ុន្តែនៅក្នុងឆ្នាំនេះ នាង Chompoo ហាក់ដូចជា​ប្រែប្រួលសម្រស់មួយទំហឹង ដោយឃើញ ភាពចាស់របស់នាង នៅក្នុងវ័យ៣៦ឆ្នាំ ព្រោះថា នៅក្នុងរូបនោះ ស្នាមជ្រីវជ្រួញរបស់នាង​បានលេចចេញ ខ្លាំងឡើង ដែលខុសប្លែក ​កាលពីឆ្នាំមុន។

ការបង្ហាញនៃភាពចាស់របស់នាង បានធ្វើឲ្យ អ្នកគាំទ្រ បានបញ្ចេញមតិខុសៗគ្នា ដោយសារតែ បច្ចុប្បន្ន នាងមានការរវល់ ជាមួយនឹងការងារសិល្បៈ និង ថែមទាំងមើលកូនផង ទើបសម្រស់របស់នាង ធ្លាក់ចុះបន្តិច។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានអ្នកគាំទ្រ ស្រលាញ់ និងពេញចិត្ត  លើសម្រស់របស់នាងដដែល៕

តារាសម្តែងស្រីថៃ Chompoo
តារាសម្តែងស្រីថៃ Chompoo
តារាសម្តែងស្រីថៃ Chompoo
តារាសម្តែងស្រីថៃ Chompoo
តារាសម្តែងស្រីថៃ Chompoo លេចចេញនូវស្នាមជ្រីវជ្រួញ