CL បង្ហាញឃ្លីប​វីដេអូ​បទ​អាមេរិក​ថ្មីឡូយខ្លាំង ផ្អើលអស់​អ្នក​គាំទ្រ (វីដេអូ)

មុននេះ CL បានបង្ហោះឃ្លីបវីដេអូបទថ្មីរបស់ខ្លួន លើគណនី Instagram ក៏ដូចជាបង្ហាញសារទៅកាន់អ្នកគាំទ្រទាំងអស់ ដោយបានពន្យល់ថានាងចង់រក្សាពាក្យសន្យា ដែលនាងបាននិយាយថានឹងចេញបទថ្មី។

ឃ្លីបវីដេអូដែលនាងបានបង្ហោះនៅរសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៨នេះមាន ២ ដែលសុទ្ធសឹងដកស្រង់ចេញពីបទអាមេរិកថ្មី។ ដោយឡែកមុនបង្ហាញវីដេអូស្នាដៃថ្មីនេះ CL ក៏បានបង្ហាញសារមួយទៅកាន់អ្នកគាំទ្រខ្លួនទាំងអស់ ដោយក្នុងនោះនាងបានបញ្ជាក់ថា វីដេអូនេះថតចប់​ ១ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចេញ។

ដើម្បីជាការពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រជាទីស្រឡាញ់ និងដើម្បីរក្សាពាក្យសន្យាផងនោះ តារាស្រីវ័យ ២៦ឆ្នាំរូបនេះ ក៏បានបង្ហោះ ឃ្លីបចំនួន ២ ពីវីដេអូទាំងស្រុង ហើយបទនេះ ក៏ជាបទនាងស្រឡាញ់ខ្លាំងដែរ។

ទស្សនាដូចខាងក្រោម៖

បច្ចុប្បន្ន CL កំពុងមមាញឹកខ្លាំងលើការងារថ្មីៗ ដើម្បីជ្រៀតខ្លួនចូលក្នុងទីផ្សារចម្រៀងសហរដ្ឋអាមេរិក។ ចាប់តាំងពីចេញបទដំបូងក្នុងសហរដ្ឋអាមេរិក តាមរយៈបទ “Hello B*tches” និង “Lifted” កាលពីជាង ២ឆ្នាំមុនមក នាងនៅមិនទាន់មានស្នាដៃថ្មីនៅឡើយ។ សង្ឃឹមថាតាមរយៈ វីដេអូឃ្លីបថ្មីនេះ អ្នកគាំទ្រទាំងអស់នឹងមានឱកាសឮបទថ្មីៗពី CL ជាច្រើនទៀត៕