ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបង្កើតក្រុមអន្ដរាគមន៍ពិសេស៣ក្រុម ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍ និងទប់ស្កាត់ការជិះបញ្ច្រាស

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមអន្ដរាគមន៍ពិសេស ចំនួន០៣ក្រុម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងទប់ស្កាត់ការជិះបញ្ច្រាសទិស ខណៈដែលផ្លូវកំពុងតែស្ទះចរាចរណ៍។

លោកឧត្តមសេនីយ៍ឯក​ ស ថេត តាមរយៈ ​Facebook ផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០​១៩នេះ បានឲ្យដឹងថា ការសម្រេចបង្កើតនេះ ក្រោយមានការឯកភាពពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យក្រុមអន្ដរាគមន៍ពិសេស០៣ក្រុមនេះ ចល័តគ្រប់គោលដៅដែលជួបបញ្ហាកកស្ទះចរាចរណ៍។

ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបរាប់ពីផែនការការងារ ដែលក្រុមអន្ដរាគមន៍នេះនឹងអនុវត្តរួមមមាន៖

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]