ភ្ញាក់​ផ្អើល​បើ​ដឹង​ពី​តម្លៃ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Paris Hilton

ចិញ្ចៀន​ពេជ្រ​ភ្ជាប់​ពាក្យ​របស់​តារា​ចម្រៀង​​ Paris Hilton គឺ​មាន​តម្លៃ​ដល់​ទៅ​ខ្ទង់​ ២​លាន​ដុល្លារ​ឯណោះ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​គូ​ដណ្ដឹង​នាង​តារា​សម្ដែង Chris Zylka ដឹង​ថា​នាង​គឺ​ជា​អ្នក​ដែល​ខ្លួន​ចង់​រៀប​ការ​ជាមួយ​​រួច​ក៏​រៀប​ចំ​កុម្ម៉ង់​ចិញ្ចៀន​នោះ​តែ​ម្ដង។

អ្នក​ជំនាញ​ខាង​គ្រឿង​អលង្ការ​​ដែល​រចនា​ចិញ្ចៀន​ពេជ្រ​នេះ​គឺ​លោក Michael Greene បាន​និយាយ​ប្រាប់ TMZ ថា​ Chris បាន​មក​រក​កុម្ម៉ង់​លោក​តាំង​ពី​ ៥​ទៅ​៦​ខែ​មុន​មក​ម្ល៉េះ តាំង​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន។

គូស​បញ្ជាក់​ដែរ​ថា​ អ្នក​ទាំង​ពីរ​ទើប​តែ​ប្រកាស​ជា​សាធារណៈ​ថា​ពួក​គេ​ទាក់​ទង​គ្នា​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក​ទេ ដែល​តាម​ការ​ពិត​ពួក​គេ​ទាក់​ទង​គ្នា​ជិត​២​ឆ្នាំ​ហើយ​។

អ្នក​ជំនាញ​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា ត្បូង​នេះ​បាន​ចំណាយ​ពេល​ជិត​៤​ខែ​ដើម្បី​កាត់​ព្រោះ​មាន​ទំហំ​ដល់​ទៅ ២០​ការ៉ាត់​ឯណោះ ចំណែក​ឯ​ការ​រចនា​វិញ​គឺ​គ្រាន់​តែ​ចំណាយ​ពេល​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​៕ប្រភព សប្បាយ