អត់ប្រយោជន៍មែន ! យកឆ្កែទៅហាយឡាយស្លឹកត្រចៀក ស្រាប់តែប្រតិកម្មស៊ីដាច់ស្លឹកត្រចៀក!

ថៃ៖ សព្វថ្ងៃនេះ វាមិនមែនជារឿងចម្លែកអីទេ ដែលមនុស្សម្នាជាពិសេសមនុស្សស្រីចូលចិត្តតុបតែងលាបពណ៌ឱ្យសត្វចិញ្ចឹមរបស់ខ្លួន។

តួយ៉ាង ដូចជានារីម្នាក់នេះអីចឹង បានយកឆ្កែរបស់នាង យកទៅឱ្យគេលាបពណ៌លើស្លឹកត្រចៀក ក្រោយមកក៏មានប្រតិកម្ម ធ្វើឱ្យឆ្កែនោះត្រូវដាច់ស្លឹកត្រចៀក ព្រោះតែរឿងបែបនេះ។

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថា ឆ្កែមួយក្បាលត្រូវបានគេស្គាល់ឈ្មោះថា Diffy ដែលជាកម្មសិទ្ធ (ម្ចាស់) របស់នារីម្នាក់រស់នៅប្រទេសថៃ បានដាច់ស្លឹកត្រចៀកកាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅនេះ ព្រោះតែម្ចាស់របស់វាបានយកវាទៅឱ្យគេលាបពណ៌ស្លឹកត្រចៀក ដើម្បីឱ្យមើលទៅឃ្យូត គួរឱ្យស្រលាញ់។

នារីដែលជាម្ចាស់របស់ Diffy បាននិយាយថា៖

«ម្ចាស់ហាងបានប្រាប់ខ្ញុំថា ពណ៌នេះនឹងបាត់ទៅវិញក្នុងរយៈពេលតែពីរបីថ្ងៃ» ។

ប៉ុន្តែផ្ទុយទៅវិញ ពណ៌ថ្នាំមិនបាត់នោះទេ ហើយវាបែរជាប្រែទៅជាអាក្រក់ទៅវិញ ព្រោះតែទឹកថ្នាំលាបពណ៌នោះ មានសារធាតុម្យ៉ាងដែលមានប្រតិកម្មចំពោះសត្វឆ្កែ ធ្វើឱ្យដំបៅស៊ីដាច់ស្លឹកត្រចៀកតែម្តង។

ដូច្នេះបើអ្នកមានសត្វចិញ្ចឹមមិនថាសត្វឆ្កែ ឬឆ្មា គួរគប្បីកុំលាបពណ៌ឱ្យវាធ្វើអ្វី សុខចិត្តឱ្យវាស្អាតតាមបែបធម្មជាតិរបស់វាទៅចុះ៕