ចេញ​តម្លៃ​លក់​ Starex ស៊េរី ០១៨ ឡើង​កប់​ជាង​មុន អ្នក​រត់​​ឡាន​ដឹក​អ្នក​ដំណើរ​អាច​គិត​គូរ​បាន​

សម្រប​នឹង​ភាព​ជោគជ័យ​ជា​ច្រើន​ទសវត្សរ៍​ Hyundai បាន​បន្ត​ចេញ​លក់​នូវ​រថយន្ត​ប្រភេទ​ ១២ កៅអី ម៉ូដែល Grand Starex ស៊េរី​ឆ្នាំ ២០១៨។ ការ​រចនា​ប្រហាក់ប្រហែល​នឹង​គូ​ប្រជែង Kia Sedona ប៉ុន្តែ​គ្រាន់​ផ្នែក​ខាង​ក្រោយ​មាន​ភាព​ធំ​ទូលាយ អាច​ផ្ទុក​កៅអី​ដល់​ទៅ ៤ ជួរ។

រូបតំណាង Kia Sedona

វិវត្ត​នៅ​ចម្រឹង​ដែក​ខាង​មុខ​មាន​ទំហំ​ធំ​ជាង​មុន តួ​ខាង​ក្នុង​នៃ​ផ្នែក​តៃកុង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​កាន់​តែ​ទំនើប ភ្ជាប់​នូវ​អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ អាប់ដែត​ចង្កូត​បែប​ថ្មី ជំរុញ​ឲ្យ​សម្រស់ Sterax កាន់​តែ​ហ៊ឺហា​បន្ថែម​មួយ​កម្រិត​ទៀត។

ជា​ប្រភេទ​រថយន្ត​ដឹក​ភ្ញៀវ​ប្រើប្រាស់​ម៉ាស៊ូត បំពាក់​នូវ​ម៉ាស៊ីន​ចំណុះ ២.៥ លីត្រ មាន ២ ប្រភេទ ដោយ​មួយ​ប្រើប្រាស់​ចង្កឹះ​លេខ​ដៃ ៦ វគ្គ អាច​ផលិត​កម្លាំង​បាន ១៣៨ សេះ និង​ប្រភេទ​ផ្សេង​ទៀត​ប្រើប្រាស់​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៥ វគ្គ អាច​ផលិត​កម្លាំង​បាន ១៧២ សេះ។​

បច្ចុប្បន្ន​មាន​លក់​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាមួយ​តម្លៃ ២១.១ លាន​វ៉ុន ឬ​ក្បែរ ២ មុឺន​ដុល្លារ ខណៈ​ទីផ្សារ​តំបន់​អឺរ៉ុប, អង់គ្លេស និង​អូស្រា្តលី ត្រៀម​ទទួល​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ប្រភព សប្បាយ