SAMSUNG គ្រោង​លក់​ទូរសព្ទ​ច្រើន​បំផុត ស្មើ​​ចំនួន​លក់ Apple និង Huawei បូក​បញ្ចូល​គ្នា

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Investor ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន SAMSUNG មាន​គម្រោង​លក់​ស្មាតហ្វូន​ក្នុង​ឆ្នាំ ២០១៨ ឲ្យ​បាន​ចំនួន ៣២០ លាន​គ្រឿង ​លើ​ទីផ្សារ​ទូទាំង​សកលលោក។

ក្នុង​នោះ​បែកចែក​ប្រភេទ​ដាច់​ដោយ​ឡែក​ពី​គ្នា។ សម្រាប់​ស្មាតហ្វូន​សុទ្ធ​ខ្ទង់ ៣២០ លាន​គ្រឿង, ទូរសព្ទ​ដៃ​ចុច​ប៊ូតុង​ធម្មតា​ចំនួន ៤០ លាន​គ្រឿង, ថេបប្លែត​ចំនួន ២០ លាន​គ្រឿង និង​នាឡិកា​ឆ្លាត​វៃ​ ៥ លាន​គ្រឿង។

បើ​តួ​លេខ​នេះ ក្រុមហ៊ុន​យក្ស​ប្រទេស​កូរ៉េ​អាច​សម្រេច​បាន មាន​ន័យ​ថា​ពួក​គេ​នឹង​នៅ​តែ​រក្សា​តំណែង​លេខ ១ បាន​ដដែល ខណៈ​គូ​ប្រជែង​ខ្លួន​ធំៗ​ទាំង ២ រួម​មាន Apple និង Huawei ប៉ាន់​ប្រមាណ​អាច​លក់​ចេញ​​បាន​ត្រឹម ២០០ លាន​គ្រឿង និង ១៥០ លាន​គ្រឿង ​ប៉ុណ្ណោះ។