រាល់​ថ្ងៃ​នេះ​ អ្នក​​កំពុង​សាក​ថ្ម​ទូរសព្ទ​ខុស​របៀប​ហើយ​

​​វិបសាយ​ Battery University បាន​ចេញ​ផ្សាយ​ការ​សិក្សា​ថ្មី​មួយ​ ​​​មាន​​បង្ហាញ​ពី​ទម្លាប់​មិន​ល្អ​​ទាក់​ទង​នឹង​ការ​សាក​ថ្ម​ ដែល​បណ្ដាល​ឲ្យ​ថ្ម​ទូរសព្ទ​ឆាប់​ហិនហោច ដោយ​​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​គិត​ថា​ជា​រឿង​ត្រឹម​ត្រូវ​ទៀត​ផង។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​រឿង​ដែល​អ្នក​មិន​គួរ​ និង​រឿង​គួរ​ធ្វើ​ទាក់​ទង​នឹង​ថ្ម​ទូរសព្ទ ៖

១. វិធី​ល្អ​បំផុត​សាក​ថ្ម​ម្ដង​បន្តិចៗ ពេល​ដែល​មាន​ឱកាស

ឆ្លៀត​សាក​ថ្ម​ពេល​ដែល​អាច​ឆ្លៀត​បាន​ មិន​ថា​ ៥ ​នាទី​ ឬ តិច​ជាង​នេះ​នោះ​ទេ ព្រោះ​បើ​​ផ្អែក​តាម​ Battery University ឲ្យ​ដឹង​ថា​​ការ​សាក​របៀប​នេះ​មិន​មាន​​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។

 

​​​​​​​ទម្លាប់​ប្រើ​ទូរសព្ទ​រហូត​ដល់​អស់​ថ្ម​រលីង​ រួច​ទើប​យក​ទៅ​សាក​ ជា​ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​ឆាប់​ខូច​ជា​ទីបំផុត។

៣. ព្យាយាម​​រក្សា​ថាមពល​ចន្លោះ​ពី​ ៦៥% ទៅ ៧៥%

Bettery University និយាយ​ថា​ថ្ម​លីចូម​លើ​ស្មាតហ្វូន​នឹង​មាន​អាយុ​កាល​យូរ​អង្វែង​ប្រសិន​បើ​អ្នក​អាច​រក្សា​ថាមពល​វា​នៅ​ចន្លោះ​ពី​ ៦៥% ទៅ ៧៥%។ រក្សា​ទុក​ថាមពល​ក្នុង​ចន្លោះ​នេះ​អាច​ជា​រឿង​ពិបាក​បន្តិច។ ប្រសិន​បើ​មិន​អាច​ធ្វើ​បាន​ អាច​​ប្ដូរ​ពី​​ ៤៥% ទៅ​ ៧៥% ឬ ២៥% ទៅ ៧៥% ដែល​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​​ប៉ុណ្ណោះ​ដល់​ថ្ម​ទូរសព្ទ។

៤. កុំ​សាក​រហូត​ដល់​ពេញ​ ១០០%

ការ​សាក​ថ្ម​ចាប់​ពី​កម្រិត​ណា​មួយ​រហូត​ដល់​ ១០០% ជា​ទម្លាប់​​ដែល​គួរ​បោះបង់​ចោល។ University Battery និយាយ​ថា​ថ្ម​លីចូម​​មិន​ត្រូវ​ការ​សាក​រហូត​ដល់​ពេញ​នោះ​ទេ ព្រោះ​តង់ស្យុង​ខ្ពស់​ពេក​ផ្ដល់​សម្ពាធ​ខ្លាំង​ដល់​ថ្ម ធ្វើ​ឲ្យ​ថ្ម​រស់​មិន​បាន​យូរ។

៥. មិន​គួរ​សាក​ចោល​ពេញ​មួយ​យប់

ដូច​បង្ហាញ​នៅ​ចំណុច​ទី​ ៤ ការ​សាក​ពេញ​រហូត​ដល់​ ១០០% ជា​ទម្លាប់​មិន​ល្អ​ ហេតុ​នេះ​ការ​ចោល​ពេញ​មួយ​យប់​រឹត​តែ​ជា​រឿង​ដែល​អ្នក​គួរ​ធ្វើ​ថែម​ទៀត។ប្រភព​សប្បាយ