ភាពយន្ត​ភាគ​ខ្មែរ​២រឿង ប្រកាស​ចេញ​ថត​ហើយ​បែរ​ជា​សម្រេច​​ប្ដូរ​តួ​សម្ដែង​វិញ

ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ​ភាពយន្ត​ខ្មែរ​មាន​ការ​រីក​ដុះដាល​ជា​លំដាប់​ ដោយ​គិត​ចាប់​តាំង​ពី​វីដេអូ​ខ្លី ភាពយន្ត​ខ្នាត​ខ្លី រឿង​ដុំ​ និង​រឿង​ភាគ​ជា​ដើម​។ ដើម្បី​ឲ្យ​ភាពយន្ត​នីមួយៗ​លេច​ចេញ​ជា​រូប​រាង​ ផលិតកម្ម​ ក៏​ដូច​ជា​ក្រុម​ហ៊ុន ត្រូវ​ចំណាយ​ថវិកា​ និង​ពេល​វេលា​ជា​ច្រើន​ដើម្បី​ជ្រើស​រើស​តួ​សម្ដែង​ឲ្យ​ស័ក្ដិសម​ទៅតាម​សាច់​រឿង តែ​ក្នុង​នោះ​មាន​ភាពយន្ត​ដល់​ទៅ​២រឿង​ដែល​ក្រុង​ពាលី​រួច​ និង​ប្រកាស​ចេញ​ថត​ហើយ​បែរ​ជា​ប្ដូរ​តួ​សម្ដែង​ទៅ​វិញ។

១.ហង្ស​បាក់​ស្លាប

ភាពយន្ត​បែប​ស៊ីវិល័យ​ដែល​ប្រកាស​ចេញ​ថត​ដើម​ឆ្នាំ​២០១៦​ ដោយ​មាន​តារា​កូន​កាត់​អាល្លឺម៉ង់ សូ ម៉ៃយ៉ា ជា​តួ​ឯក និង​ មុំ សុធារ៉ា ជា​តួ​ឯក។ ក្រោយ​មក​រឿង​នេះ​ត្រូវ​បាន​គេ​សម្រេច​ប្តូរ​តួ​ស្រី​​ទៅ​ជា​ កញ្ញា ដួង​ម៉ានិច និង​ បុរស​សង្ហា អែតវីន ជំនួស​វិញ។

២.សូផាត

ភាពយន្ត​ភាគ​ដែល​បំប្លែង​ចេញ​ពី​ប្រលោមលោក​ល្បី​ ដែល​ PNN ប្រកាស​ចេញ​កាល​ពី​ខែមករា ​ឆ្នាំ​២០១៧​នេះ​​ មិន​ត្រឹម​តែ​ប្ដូរ​តួ​សម្ដែង​ពី កញ្ញា ម៉ាក សែន​សូនីតា មក​កញ្ញា លី គីម​ វិញ​ទេ។ រឿង​នេះ​ថែម​ទាំង​ត្រូវ​ប្ដូរ​ចំណង​ជើង​ពី​ “សូផាត ម៉ានយ៉ាន” មក​ចំណង​ជើង​ដូច​ប្រលោមលោក​ដើម​វិញ​គឺ​ “សូផាត”៕