លោកជី ដេវីត ចេញបទថ្មីន័យ ធ្វើអោយអ្នកគាំទ្រពេញចិត្តស្ដូក!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីម្សិលមិញនេះ មានរឿងចម្រូងចម្រាស់ នៅលើបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយពីតារាចម្រៀង Original លោក ថេណា ចេញបទចម្រៀងមួយបទ មានចំណងជើងថា “អេម”។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវបញ្ហាបទចម្រៀងរបស់លោក ថេណា ត្រូវបានស្ងាត់ដោយសារតែលោកលុបបទនោះចោល ពីគណនីផ្ទាល់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ជី ដេវីត ដែលជាតារារ៉េបដ៏ល្បី បានចេញបទចម្រៀងរបស់ខ្លួនមួយបទដែរ កាលពីយប់មិញនេះ មានចំណងជើងថា “ជឿជាក់លើខ្លួនឯង”

ក្នុងនោះដែរ សម្រាប់បទចម្រៀងថ្មី របស់លោក ជី ដេវីត ដែលទើបតែចេញនេះដែរ បាននឹងកំពុងតែធ្វើឲ្យមហាជនពេញចិត្តខ្លាំងមែនទែន ជាមួយអត្ថន័យអប់រំ ដាស់អារម្មណ៍មហាជន ឲ្យមានភាពជឿជាក់លើខ្លួនឯង និងមិនត្រូវចុះចាញ់នូវភាពបរាជ័យ។

ទោះជាយ៉ាងណាក្តី ក្រោយពីចេញបទចម្រៀង “ជឿជាក់លើខ្លួនឯង” នេះមក លោក ជី ដេវីត ត្រូវបានមហាជនលាន់មាត់សរសើររូបលោកគ្រប់ៗគ្នា ហើយថែមទាំង Share តៗគ្នានៅលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់ផងដែរ៕