ក្រៅពីមានរូបស្អាតហើយ ជំទាវស្រីតូច ចំណាន នៅមានទឹកចិត្តល្អបែបនេះ ចំពោះបងថ្លៃថែមទៀត

ភ្នំពេញ៖ អតីតតារាស្រី និងធ្លាប់ជាពិធីការិនីមួយរូប ដ៏ល្បីល្បាញអ្នកនាង ស្រីតូច ចំណាន ក្រោយពេលបញ្ចប់ជីវិតសិល្បៈ ក៏បានប្រែក្លាយជាទៅជាលោកជំទាវ ស្រីតូច ចំណាន ភរិយារបស់លោកឧកញ៉ា គិត ម៉េង ដែលបានរស់នៅលើគំនរទ្រព្យសម្បតិ្តជាច្រើន។

ក្នុងជីវិតជាជំទាវ ស្រីតូច ចំណាន ទទួលបាននូវការរាប់អាន និងស្រលាញ់ពេញចិត្តពីមនុស្សជាច្រើននាក់ និងមានការសរសើរពីសម្រស់របស់លោកជំទាវជារឿយៗថា ទោះបីជាមានវ័យច្រើនបន្តិច ប៉ុន្តែនៅតែមានសម្រស់ស្រស់ស្អាត ហាក់ដូចជាមិនប្រែប្រួលសោះ។

រូបសម្រស់ស្រស់ស្អាតរបស់ជំទាវ ស្រីតូច ចំណាន បច្ចុប្បន្ន

ហើយក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយជំទាវ ស្រីតូច ចំណាន ក៏នៅមានទឹកចិត្តយ៉ាងល្អ ចំពោះបងថ្លៃស្រីរបស់ខ្លួនថែមទៀតផង។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើអ៊ីនស្តារក្រាមរបស់ម្ចាស់សម្អាងការមួយបានបង្ហាញឱ្យដឹងថាលោកជំទាវ ស្រីតូច ចំណាន បានចំណាយពេលវេលា និងកម្លាំងកាយយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើបងថ្លៃសី្រ នៅក្នុងការតុបតែងមុខ ក៏ដូចជាតុបតែងខ្លួន ដើម្បីថតរូប Pre-Wedding មុនថ្ងៃមង្គលការ ដែលត្រៀមនឹងមកដល់ក្នុងពេលខាងមុខនេះ។

ពិតជាមានទឹកចិត្តល្អគួរឱ្យកោតសរសើរមែន ទៅលើលោកជំទាវ ដែលស្រលាញ់បងស្រីថ្លៃរបស់ខ្លួន ខ្លាំងបែបនេះ ទោះវរល់ការងារច្រើនយ៉ាងណាក៏មិនដែលភ្លេចសមាជិកក្នុងក្រុមគ្រួសារដែរ៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

ជំទាវ ស្រីតូច ចំណាន
ជំទាវ ស្រីតូច ចំណាន
ទឹកចិត្តរបស់ជំទាវ ស្រីតូច ចំណាន ដែលមានទៅលើបងថ្លៃស្រីរបស់ខ្លួន