PeyPey Dy បង្ហើប​ពី​ចំណូល​ប្រចាំ​ខែ​ ដែល​រក​បាន​ដល់​​ខ្ទង់​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ PeyPey Dy ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា​ជា​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប ដែល​មាន​ទេព​កោសល្យ​សឹង​តែ​គ្រប់​បែប​ មិន​ថា​ជា​បង្កើត​វីដេអូ​កំប្លែង សម្ដែង​ ឬ​ក៏​ច្រៀង​ជា​ដើម អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​សមត្ថភាព​រកស៊ី​របស់​លោក​តែ​ម្ដង។

លោក PeyPey Dy ប្រាប់​ថា​ខ្លួន​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ជាង​ម៉ឺន​ដុល្លារ​ឯណោះ ជា​រៀង​រាល់​ខែ​ដោយ​លក់​ផលិតផល​ថែ​រក្សា​ស្បែក។ «បាទ​បង​ខ្ញុំ​រក​ចំណូល​បាន​ខ្ទង់​៣​ម៉ឺន​ក្នុង​មួយ​ខែ​ ដោយ​លក់​ផលិតផល​ ហ្នឹង​គិត​ទាំង​ដើម​​បើ​គិត​ពី​ប្រាក់​ចំណេញ​វិញ​ គឺ​បាន​ខ្ទង់​ជាង​២​ម៉ឺន​ (២ម៉ឺនដុល្លារ) ក្នុង​មួយ​ខែ»។ នេះ​បើ​តាម​ តារា​រូប​នេះ​បញ្ជាក់។