រំជួលចិត្ត! សត្វក្ងានឈ្មោល ព្យាយាមដាស់ក្ងានញីឲ្យភ្ញាក់ ដោយសារត្រូវឡានកិន (មានវីដេអូ)

ចិន ៖ ទិដ្ឋភាពដ៏ស្រណោះនេះត្រូវបានប្រជាជនចិនក្នុងតំបន់ ថតយកបានហើយបង្ហោះចែកចាយក្នុងបណ្តាញសង្គមចិន ពេលឃើញទិដ្ឋភាពដ៏គួរឲ្យអាណិតរបស់សត្វក្ងានឈ្មោលមួយក្បាល ដែលកំពុងព្យាយាមដាស់ក្ងានញីដែលជាដៃគូវាឲ្យភ្ញាក់ ទាំងមិនដឹងថាវាងាប់ដោយសារឡានកិន ហេតុការណ៍នេះកើតឡើងក្នុងភូមិ ឡុងយ៉ា ស្ថិតក្នុងខេត្តហ្វចៀន។

ក្រោយពេលកើតហេតុ សត្វក្ងានឈ្មោះបានឈរដាស់ក្ងានញីអស់រយៈពេលជិត២០នាទី មិនព្រមដើរចេញទៅណាឡើយ។ វាព្យាយាមយកចំពុះទៅហិត និង រុញត្រង់បំពង់កសត្វក្ងានញីដែលបានដេកងាប់នៅនឹងដី។

ដោយមិនឃើញងើប សត្វកា្ងនឈ្មោលក៏សម្រេចក្រោកឈរឡើងវិញ ហើយសម្លឹងមើលគូវាជាលើកចុងក្រោយ មុនពេលចាកចេញដោយស្ទាក់ស្ទើរ។ ក្នុងពេលជាមួយគ្នានោះ វាបានអោនក្បាលចុះ និងដើរចេញដោយសេចក្តីអស់សង្ឃឹម៕