លេង​មិន​ស្លូត! កាត​លឿង​ជិត​ ១០​កើត​ឡើង​ក្នុង​ការ​ប្រកួត​របស់ Real យប់មិញ

កាត​លឿង​៩ ត្រូវ​បាន​អាជ្ញាកណ្ដាល​ដក​ចេញ​ហោប៉ៅ​ ក្នុង​ការ​ប្រកួត​រវាង Numancia ចាញ់ Real Madrid ០-៣ ក្នុង​ពាន Copa del Rey ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្នុង​ចំណោម​កាត​លឿង​ទាំង​៩ ខាង Numancia ដែល​ជា​ក្រុម​លេង​នៅ​លីគ​ទីពីរ​មាន​ដល់​​៧ ក្នុង​នោះ​កីឡាករ Pape Diamanka បាន​កាត​លឿង​២​ម្នាក់​ឯ​ងស្មើ​កាត​ក្រហម​នាទី​៦០។ ចំណែក​ខាង​ Madrid ទទួល​បាន​តែ​២​ប៉ុណ្ណោះ​ គឺ​សាង​កំហុស​ដោយ​កីឡាករ Jesus Vallejo និង Mateo Kovacic។ ចំពោះ​គ្រាប់​បាល់​ខាង​ស្ដេច​ស​​រក​បាន​ដោយ Gareth Bale, Isco និង Borja Mayoral។

ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​​ប៉ះ​​គ្នា​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី ១១ ខែ មករា ឆ្នាំ ២០១៨។ គូ​ពិសេស​មួយ​ទៀត Barca បាន​ត្រឹម​ស្មើ​ជាមួយ Celta Vigo ១-១៕