មិននឹកស្មានថា ម្ចាស់ពាន The Voice Cambodia ប៊ុត សីហា ធ្លាក់ខ្លួន ដល់ថ្នាក់ច្រៀងតាម……

ភ្នំពេញ៖ ម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាល ទី១ លោកប៊ុត សីហា ក្រោយបាត់មុខមួយរយៈ តារារូបនេះ ក៏បានបង្ហាញខ្លួនជាថ្មី ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាការពិតណាស់ ម្ចាស់ពានរង្វាន់ The Voice Cambodia ហាក់ដូចជាមិនសូវមានចម្រៀង ក៏ដូចជាការសម្តែង ដូចជាតារាចម្រៀងដទៃនោះឡើយ ក៏ប៉ុន្តែ អ្នកគាំទ្រជាច្រើននៅតែបន្តផល់កម្លាំងចិត្តដល់រូបលោកដដែល។

ជាក់ស្តែង កាលពីថ្មីនេះ បានលេចដំណឹងថាម្ចាស់ពានរង្វាន់រូបនេះ មិនបានចេញច្រៀងនៅក្នុងផលិតកម្មរបស់ខ្លួន តែបែរ ជាធ្លាក់ខ្លួនច្រៀងតាមរោងការ ដើម្បីរកប្រាក់ទៅវិញ។

ដូច្នោះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានសេចក្តីអាណិតដល់រូបលោកយ៉ាងខ្លាំង នៅពេលដែលឃើញម្ចាស់ពានរង្វាន់ធ្លាក់ខ្លួនទៅជាបែបនេះ តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែបន្តលើកទឹកចិត្ត ស្របពេលដែលមានការងឿងឆ្ងល់នៅពេលដែលម្ចាស់ពានរូបនេះរកប្រាក់តាមវិធីនេះ៕ ប្រភព​ Khmerload.

លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហាច្រៀងតាមរោងការ
លោកប៊ុត សីហាច្រៀងតាមរោងការ