ករណីឃាត់ខ្លួនបុរសម្នាក់ ចាប់រំលោភក្មេងស្រីវ័យ១៤ឆ្នាំបានសម្រេច!

ភ្នំពេញ ​៖ បុរសល្មោភ​កាមម្នាក់ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនំា ក្រោយធ្វើសកម្មភាព ​​ខ្ទប់មាត់បង្ខំរំលោភសេពសន្ថវ: ទៅលើក្មេងស្រីអនិតិជន​បានសម្រេច​​ ។ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

​ក្រោយពីធ្វើសកម្មភាព បានទៅចូលដេកក្នុងបន្ទប់របស់ខ្លួនជាធម្មតា តែត្រូវក្មេងស្រីរងគ្រោះបានប្រាប់ម្តាយ ឲ្យប្តឹងសមត្ថកិច្ចឃាត់ខ្លួនជន​ល្មោភកាមរូបនេះ ​យកទៅសួរនាំភ្លាមៗ ​តែម្តង

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះ រ.ស.ល ​​អាយុ១៤ឆ្នាំ​ ស្នាក់នៅជាមួយ​ម្ដាយក្នុងបន្ទប់ជួលក្បែរ ជនសង្ស័យ​ឈ្មោះ សុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិជំពូវន្ត័ សង្កាត់ជំពូវ័ន្ត ខណ្ឌពោធិសែនជ័យ។

​តាមសម្តី​ក្មេងស្រីរងគ្រោះរៀបរាប់​ថា​ មុនពេលកើតហេតុរួបគេ​ជនរងគ្រោះ​ កំពុងដេកចុចទូរស័ព្ទនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយជនសង្ស័យបានមករកសុំខ្ទឹមសរ ដោយឃើញនៅទីនោះ មានសភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ ចាប់ខ្ទប់មាត់​​ ធ្វើសកម្មភាពរំលោភសេពសន្ទវៈបានសម្រេច រួចក៏ចូលទៅដេកក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ។ ក្រោយពីកើតហេតុ និងទទួលបានព័ត៌មានពីកូនស្រី ស្ត្រីជាម្តាយបានទូរស័ព្ទហៅសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យ ដើម្បីទៅសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ក្រោមការចោទប្រកាន់រំលោភសេពសន្ទវៈ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕