ក្តៅៗ! ពេជ្រ ថៃ ចេញបទចម្រៀងផ្ទាល់ខ្លួនហើយ ដូចជានិយាយ រឿងគ្រប់យ៉ាងមុនល្បី (មានចម្រៀង)

ភ្នំពេញ៖ ទីបំផុត ម្ចាស់ពាន The Voice Kids ប្អូនប្រុសពេជ្រ ថៃ បានចេញចម្រៀងផ្ទាល់ខ្លួនហើយ កាលពីប៉ុន្មានម៉ោងមុន។

ចំពោះបទចម្រៀងដំបូង របស់តារាវ័យក្មេងរូបនេះ មានចំណងជើងថា «ក្តីស្រម៉ៃ» ដែលជាបទមនោសញ្ចេតនាមួយ បង្កប់ទៅដោយអត្ថន័យយ៉ាងចាក់ដោត។ អ្វីដែលចាប់អារម្មណ៍ជាងនេះ បើស្តាប់យូរៗទៅ គឺដូចសាច់រឿងរបស់ ពេជ្រ ថៃខ្លាំងណាស់ ដែលរូបគេ បានជួបឧបសគ្គ ការរិះគន់គ្រប់យ៉ាង ទម្រាំឈានមកដល់ពេលនេះ។

ក្នុងនោះដែរ សន្ទុុះការគាំទ្រនៃបទចម្រៀងថ្មី របស់ ម្ចាស់ពាន The Voice Kids គឺពិតជាមិនធម្មតា ដែលមានអ្នកចុច រាប់ម៉ឺនដង ក្នុងរយៈពេល២ម៉ោងតែប៉ុណ្ណោះ៕ប្រភព Khmerload

តោះទៅស្តាប់ទាំងអស់គ្នា៖

ពេជ្រ ថៃ
ពេជ្រ ថៃ