សម្ត​ច​តេ​ជោ ហ៊ុន សែន រំភើប​រីករាយ ដោយ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​ខិតខំ​ប្រឹងប្រែង​ប្រកបការងារ ទោះបី​ការងារ​នោះ​តូច​ឬ​ធំក្តី គឺ​ធ្វើការ​ដោយ​ទឹកមុខ​សប្បាយរីករាយ​

(​ភ្នំពេញ​)៖ «​ខ្ញុំ​បាន​មើល​ពី​ក្នុង​រថយន្ត ជាមួយនឹង​សេចក្តីរំភើប​រីករាយ ដែល​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​ខិតខំ​ប្រឹងប្រែង​ប្រកបការងារ ទោះបី​ការងារ​នោះ​តូច​ឬ​ធំក្តី គឺ​បងប្អូន​ធ្វើ​ដោយ​ទឹកមុខ​សប្បាយរីករាយ ដើម្បី​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស​ម្តេ​តេ​ជោ ហ៊ុន សែន ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ មុននេះ​បន្តិច បាន​មានប្រសាសន៍ថា «​ស្ថានភាព​ពិភពលោក​សព្វថ្ងៃ​ក៏មាន​ការប្រែប្រួល​ដែរ គឺ​ទន្ទឹមនឹង​កម្ពុជា​យើង​កំពុងមាន​សុខសន្តិភាព និង​រីកចម្រើន ប្រទេសមួយ​ចំនួន​ក៏​កំពុងមាន​សង្គ្រាម​បំផ្លាញ​គ្រប់យ៉ាង ហើយ​ពលរដ្ឋ​គ្មាន​ឱកាស​អ្វី​ទាំងអស់​»​។​

​កម្ពុជា​ធ្លាប់​ក្រី​ក្រលំបាក​ខ្លាំងណាស់ គឺ​យើង​មិន​វិល​ថយក្រោយ​ជាដាច់ខាត​។ ពេលនេះ យើង​បាន​ងើបឈរ​ដោយ​ខ្លួនឯងបាន ហើយ​ត្រូវតែ​បន្ត​ប្រឹងប្រែង​ទៅមុខទៀត ជាមួយនឹង​ក្តីសង្ឃឹម​ជឿជាក់ ដោយ​មិនត្រូវ​ឲ្យ​មាន​អ្វី​មក​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើយ​»​។​

«​ប្រទេសជាតិ​ដែលមាន​សុខសន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ គឺជា​អំណោយផល​ដ៏​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​គ្រប់ៗ​រូប​»៕