Ronaldo បង្ហោះរូបមួយសន្លឹក ព្រមទាំងខ្លឹមសារ ដ៏មានអត្ថន័យ នៅប្រទេសកំណើតរបស់ខ្លួន

ព័រទុយហ្គាល់៖ បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៥ ក្នុងអាជីពរបស់ខ្លួន កាលពីចុងឆ្នាំ២០១៧ កំពូលតារាបាល់ទាត់ Cristiano Ronaldo បាននាំយកពានរង្វាន់របស់ខ្លួនទាំងអស់ ដែលបានឈ្នះមកតម្រៀបគ្នាជាជួរ និងបានថតរូបជាមួយពានរង្វាន់ទាំងនោះ នៅក្នុងតំបន់មួយកន្លែង ដែលរូបគេធ្លាប់រស់នៅកាលពីកុមារភាព។

គួរឲ្យដឹងថា បើគិតមកទល់ពេលនេះ ខែ្សប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ដង ស្បែកជើងមាស ចំនួន ៤ដង ពានរង្វាន់ The Best Award និងពាន FIFA World Player ចំនួន២ដង​ និងរួមទាំងពានរង្វាន់ ជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក៏បានបង្ហោះរូបមួយសន្លឹកនោះ ក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន ជាមួយនឹងការសរសេររៀបរាប់យ៉ាងដូច្នេះថា៖

«នៅពេលដែលខ្ញុំលេងបាល់នៅតាមដងផ្លូវក្នុងតំបន់ Madiera (តំបន់មួយក្នុងប្រទេសព័រទុយហ្គាល់) ហើយស្រមៃចង់ធ្វើជាកីឡាករ ដ៏កំពូលមួយរូបក្នុងពិភពបាល់ទាត់ ខ្ញុំមិនដែលស្រមៃទេថា ខ្ញុំអាចថតរូបបែបនេះបាន (រូបជាមួយពានរង្វាន់ជាច្រើនរបស់គេ)» ៕

រូបដែល Ronaldo បានបង្ហោះ
Cristiano Ronaldo