ឧបនាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្តើម ដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងជើង

បរទេស ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhab បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃទៅកាន់កូរ៉េខាងជើង តាមការអញ្ជើញរបស់រដ្ឋ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong-ho ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើង លោក Ri Yong-ho បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងហាណូយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំមុន៕