ខ្លួនស អាអូនខ្មៅម៉េចបាន! ប្រុសៗនៅថៃកំពុងល្បី ព្រួតគ្នាទៅបាញ់ឡាស៊ែរឲ្យលិង្គស ដើម្បីឲ្យកាន់តែ…

ថៃ៖ មន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដែលកំពុងទទួលបានការពេញនិយមខ្លាំងទៅលើផ្នែកផ្តល់សេវាកម្មជួយឲ្យស្បែកសស្ទើរតែគ្រប់សរីរាង្គនោះ ឥឡូវនេះពួកគេបានបង្កើតសេវាកម្មស្បែកសទៅលើផ្នែកមួយទៀតហើយ នោះគឺ ការបាញ់ឡាស៊ែរឲ្យលិង្គស។

យោងទៅតាមសារព័ត៌មាន Agence France-Presse បានឲ្យដឹងថា សេវាកម្មនេះត្រូវបានចុះផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍ និងបណ្តាញសង្គមជាច្រើន បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកដែលគេឃើញមានបុរសម្នាក់កំពុងដេកលើគ្រែដើម្បីទទួលសេវាកម្មនេះ  ត្រូវបានបង្ហោះកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។

លោក Bunthita Wattanasiri ដែលជាអ្នកគ្រប់គ្រងផ្នែកស្បែក និងឡាស៊ែរប្រចាំ មន្ទីរពេទ្យខាងលើបានថ្លែងថា៖

“ថ្មីៗនេះមានអតិថិជនជាច្រើនបានសួរនាំអំពីសេវាកម្មនេះ។ ពួកយើងទទួលបានភ្ញៀវប្រហែល ១០០នាក់ក្នុងមួយខែ ស្មើនឹង៣ ទៅ៤នាក់ក្នុងមួយថ្ងៃ ហើយភាគច្រើន ពួកគេមានអាយុចាប់ពី ២២ឆ្នាំ ដល់ ៥៥ឆ្នាំ”។

លោកបានបន្ថែមថា៖

“ពួកយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះការងារមួយនេះ ព្រោះវាជាចំនុចរសើបនៃរាងកាយ”។

រូបភាពមុន និងក្រោយពេលបាញ់ឡាស៊ែរ

ជាក់ស្តែង ខាងមន្ទីរពេទ្យបានចាប់ផ្តើមបម្រើសេវាកម្មនេះ តាំងពី៦ខែមុនមកម្ល៉េះ បន្ទាប់ពីមានអតិថិជនប្រុសម្នាក់បានត្អូញត្អែររឿងក្រលៀនខ្មៅរបស់គេ។ បើតាមការបញ្ជាក់ពីសារព័ត៌មាន AFP បានឲ្យដឹងថា ភាគច្រើននៃអតិថិជនរបស់មន្ទីរពេទ្យមួយនេះ គឺជាបងប្អូនដែលស្ថិតនៅក្នុងក្រុមស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា សេវាកម្មមួយនេះមានតម្លៃប្រហែល ៦៥០ដុល្លារអាមេរិក សម្រាប់ការបាញ់ឡាស៊ែរចំនួន៥ដង។

រូបភាព និងសារសរសេរថា “មិនឈឺចាប់ មិនខ្មៅឡើងវិញ” ដែលបង្ហោះដោយមន្ទីរពេទ្យខាងលើបានទទួលការចែករំលែកដល់ទៅជាង ២០ ០០០ដង និងទទួលបានការបញ្ចេញមតិដល់ទៅជាង ១១ ០០០ដង ហើយភាគច្រើនពួកគេពិតជាភ្ញាក់ផ្អើលជាមួយសេវាកម្មដ៏ថ្មីសន្លាងនេះមែនទែន។

“មិនឈឺចាប់ មិនខ្មៅឡើងវិញ”