សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ផ្តល់ផលប្រយោជន៍សម្រាប់វៀតណាម

បរទេស ៖ យោងតាមលោក Pham Hong Hai អគ្គនាយកក្រុមហ៊ុន HSBC Vietnam បានឱ្យដឹងថា ប្រទេស វៀតណាមស្ថិតនៅលើកំពូលនៃបញ្ជីទីផ្សារ ដែលអាចទទួលបានអត្ថប្រយោជន៍ពីការបង្វែរពាណិជ្ជកម្មដែលបានមកពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយការបង្កើនការប្រកួតប្រជែងក្នុងវិស័យផលិតកម្ម។

យោងតាមការស្រាវជ្រាវសកលលោករបស់ HSBC សម្រាប់ត្រីមាសទីមួយនៃឆ្នាំនេះបានឱ្យដឹងថា ប្រសិនបើសេដ្ឋកិច្ចអាស៊ីបានចាប់យក ១ភាគរយនៃការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក ឬ ១ភាគរយនៃ FDI នៅក្នុងប្រទេសចិន នោះផលិតផលក្នុងស្រុកសរុបរបស់ខ្លួននឹងមានការកើនឡើងយ៉ាងខ្លាំង។

លោក Hai បាននិយាយថា ប្រទេសវៀតណាមស្ថិតនៅលើកំពូលតារាងជាមួយនឹងការកើនឡើងនៃសក្តានុពលចំនួន ១,២ភាគរយ ដែលនេះ គឺជាអត្ថប្រយោជន៍ដែលប្រទេសវៀតណាមអាចជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។

លោក Hai ក៏បានកត់សម្គាល់ផងដែរថា ការគំរាមកំហែងនៃផលប៉ះពាល់នៃម៉ាក្រូសេដ្ឋកិច្ចដែលកំពុងអូសទាញកំណើនសកលលោកគួរតែជាការជំរុញយ៉ាងខ្លាំងក្លានូវតម្រូវការអាស៊ានក្នុងការជំរុញឱ្យមានរបៀបវារៈកំណែទម្រង់របស់ខ្លួនក្នុងឆ្នាំ ២០១៩ ។

លោកបាននិយាយបន្ថែមថា «ឆ្នាំនេះបានលេចឡើងជារូបរាងមួយនូវទីផ្សារដែលរំពឹងទុកពីការរឹតបន្តឹងគោលនយោបាយកិច្ចព្រមព្រៀង Brexit ឬកិច្ចព្រមព្រៀងគ្មានការកាត់បន្ថយក្រុមហ៊ុនពីភាពមិនច្បាស់លាស់នៃពន្ធនាំចូលពាណិជ្ជកម្ម និងតម្លៃប្រេង។

លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចអាស៊ានអាចទូទាត់សងនូវការធ្លាក់ចុះនៃពាណិជ្ជកម្មបាន ប្រសិនបើការចរចារខ្សែសង្វាក់ផ្គត់ផ្គង់ដល់អាស៊ីអាគ្នេយ៍ដែលបានពិភាក្សាយ៉ាងទូលំទូលាយ – ពីប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានជោគជ័យ ប៉ុន្តែភាពងាយស្រួលនៃការដឹកជញ្ជូនទំនិញ និងសេវាកម្ម ឆ្លងកាត់អាស៊ានត្រូវតែមានការលើកកម្ពស់៕

លោក Pham Hong Hai អគ្គនាយកក្រុមហ៊ុន HSBC Vietnam