ច្រើនតែអាយុ តែសម្រស់ កែវ ស្រីនាង ក្នុងឈុតប្រពៃណីពណ៌ក្រហមនេះ ពិតជាស្អាតខ្លាំង!

(ភ្នំពេញ)៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ស្រីនាង ហាក់ដូចជាស្ងាត់ពីការងារសិល្បៈ ក៏ប៉ុន្តែឃើញថាមុខជំនួញរកស៊ីរបស់នាងក៏កាន់តែរីកចម្រើន កាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

តែបើងាកមកនិយាយពីរូបសម្រស់ របស់តារាស្រីរូបនេះវិញ ឃើញថាទោះបីជានាង មានវ័យកាន់តែច្រើន ក៏ដូចជាមានកូនក្រមុំធំពេញវ័យរួចហើយយ៉ាងណាក្តី សម្រស់របស់នាងត្រូវបានគេសរសើរគ្រប់គ្នា នៅតែស្អាតសាច់ចាំ មិនចាញ់ក្មេងប៉ុន្មានទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា សរសើរដល់នាងកាន់តែខ្លាំង ក្រោយបានឃើញរូបភាពប៉ុន្មានសន្លឹក ដែលនាងបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណ ពណ៌ក្រហមយ៉ាងគួរឲ្យចង់គយគន់។

ក្រោយពីបានឃើញរូបសម្រស់ដ៏ទន់ភ្លន់ នៅក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាតបែបនេះ ទើបដឹងថាតារាស្រីរូបនេះ មានវ័យកាន់តែច្រើន សម្រស់កាន់តែលេចធ្លោខ្លាំង ជាពិសេសនៅពេលដែលស្លៀកឈុតបែបបុរាណតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖