អាមេរិក​ចូលរួម​ប្រកួតប្រជែង​វិស័យ​ប្រេង​ជាមួយ​ដៃគូ​អឺរ៉ុប​

(​ទីក្រុង​វ៉ាស៊ីនតោន) ៖ ក្រុមហ៊ុន​ផលិត​ប្រេង​អាមេរិក​បាន​ត្រៀមខ្លួន​រួចជាស្រេច បន្ទាប់ពី​អ្នក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ ប្រេងបាន​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួកគេ​នៅ​អាស៊ី កាលពី​ខែកញ្ញា ឆ្នាំមុន ។

​ក្រុមហ៊ុន​អាមេរិក Exxon Mobul និង​ដៃគូ​ប្រកួតប្រជែង​មកពី​អឺរ៉ុប Royal Dutch ឬ Shell បាន​ត្រៀម​ឯកសារ​សម្រាប់​អតិថិជន​ដែល​ប្រាប់​ពី​ព័ត៌មាន​ប្រភេទ​ប្រេង​អាមេរិក និង​មូល​ហេតុដែល​ពួកគេ​ស័ក្តិសម​ក្នុងការ​ជំនួស​អ្នកផ្គត់ផ្គង់​មកពី​អាស៊ីអាគ្នេយ៍ អាហ្វ្រិក និង​រុស្ស៊ី​ជាដើម ។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​នាំចូល​ប្រេង​ច្រើនជាងគេ​ជុំវិញ​ពិភពលោក ហើយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ប្រេង​ទៅ​ក្រៅប្រទេស​ផងដែរ​។ បច្ចុប្បន្ននេះ ការនាំចេញ​ប្រេង​ឆៅ​អាមេរិក​ទៅកាន់​អឺរ៉ុប​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ដោយ​នាំចេញ​បាន​៦៣​ម៉ឺន​ធុង​ក្នុង​មួយថ្ងៃ​កាលពី​ខែមករា តែ​នៅតែ​ទាប​ជាង​ប្រេង​នាំ​ចេញពី​រុស្ស៊ី និង​អុ​ី​រ៉ា​ក់ដ​ដែល ។ ការនាំចេញ​ប្រេង​អាមេរិក​ត្រូវបាន​ជំរុញ​ដោយ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​នៃ​ប្រេង​អុ​ី​រ៉ង់ និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ ។​

​ពាណិជ្ជករ​ប្រេង​ម្នាក់​បាន​និយាយថា​៖« តម្លៃ​ប្រេង​គ្រប់​កម្រិត​ត្រូវ​បានទទួល​រងគ្រោះ ព្រោះតែ​ការផ្គត់ផ្គង់​ប្រេង​លើសលប់​ពី​សហរដ្ឋអាមេរិក ហើយ​សម្ពាធ​នេះ​កាន់តែ​កើនឡើង​ថែមទៀត ព្រោះ​យោងទៅតាម​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យ​ដឹងថា​ផលិត កម្ម​ប្រេង​ឆៅ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩​ត្រូវបាន​គិតថា​នឹង​ស្មើ​ជា​មធ្យម​ប្រមាណ ១២,០៦​លាន​ធុង​ក្នុង​១​ថ្ងៃ ឬ​ច្រើនជាង​ឆ្នាំមុន​ប្រមាណ​១,១៨​លាន​ធុង​ក្នុង​មួយថ្ងៃ »​។​

​កំណើន​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក​បា​នប​ង្ក​ឲ្យ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) និង​ប្រទេស​មិនមែនជា​សមាជិក​ដទៃ​ដូចជា រុស្ស៊ី​កាត់បន្ថយ​ទិន្នផល​ប្រេង​របស់ខ្លួន​រវាង​ពី​៣​ទៅ​៤%​តាំងពី​ឆ្នាំ​២០១៧ មក​ដើម្បី​បង្កើន​តម្លៃ​ប្រេង​។

កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​បង្កើន​តម្លៃ​ប្រេង​ពី​៦០​ដុល្លារ​ក្នុង​មួយ​ធុង​មក​ឡើង​ទ្វេដង​ផងដែរ ប៉ុន្តែ​ប្រទេស​ដែល​ចូលរួមបាន​បាត់បង់​ចំណែក​ទីផ្សារ​ឲ្យ​ទៅ​ក្រុមហ៊ុន​អាមេរិក »៕​