ថ្ងៃ «ទិវានៃក្តីស្រឡាញ់» រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមឲ្យមន្ត្រីចេះស្រឡាញ់ និងជួយទុក្ខធុរៈគ្នា

(ភ្នំពេញ)៖ នៅថ្ងៃ «ទិវានៃក្តីស្រឡាញ់» ១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសូមឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងក្រសួងព័ត៌មានចេះស្រឡាញ់ ជួយទុក្ខធុរៈគ្នា និងរាប់អានគ្នាដូចក្នុងគ្រួសារតែមួយ។

លោករដ្ឋមន្ត្រី ក៏បានសូមឲ្យប្រជាជនកម្ពុជាចេះសាមគ្គីគ្នា អត់ឱនឲ្យគ្នា យោគយល់គ្នា និងបានសុខត្រជាក់ត្រជំក្រោមឆត្ររដ្ឋធម្មនុញ្ញតែមួយ៕