កម្លាំង​ជំនាញ​បញ្ជូន​ជន​បួន​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​រួម​និង​វត្ថុតាង​

(បាត់ដំបង)៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបងៈ​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បួន​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​។​

​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ព្រៃទទឹង​១​ ឃុំ​ប​វេ​ល​ ស្រុក ​ប​វេ​ល ​ខេត្តបាត់ដំបង​ កាលពីរ​សៀ​ល​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​បួន​នាក់​មាន​÷ ១.​ឈ្មោះ​ផា​សីហា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​ ២.​ឈ្មោះ​សាន​សេន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ​៣.​ឈ្មោះ​ខ្លី​សុឃឿន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​និង ​៤.​ឈ្មោះ​ធុន​ធាន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មានៈ​គ្រឿងញៀន​ម៉ា​ទឹកកក​(ice)០៦​កញ្ចប់​ទម្ងន់​០,៦៣​ក្រាម​និង​សម្ភារ​សម្រាប់​ជក់​មួយចំនួន​។​ ក្រោយពេល​ជនសង្ស័យ​ទាំង​បួន​នាក់​ឆ្លើយ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕