ប្រមុខ​រាជរដ្ឋាភិបាល​៖​កម្ពុជា​ឥណ្ឌូនេស៊ី​គួរ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១៩​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ជួប​សវនាការ​ជាមួយ លោកស្រី ពាន់ ម៉ា​ហា​រ៉ានី (Phau Maharani ) រដ្ឋមន្ត្រី​សម្របសម្រួល​ការអភិវឌ្ឍ​មនុស្សជាតិ និង កិច្ចការ​វប្ប​ធ៌​ម ឥណ្ឌូនេស៊ី នៅ​វិមាន​សន្តិភាព ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​ នៅក្នុង​ជំនួប​នោះ​លោក ស្រី​បាន​គោរព​ជម្រាប ជូន​សម្តេច​តេ​ជោ​ថា លោកស្រី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេលនេះ​ដើម្បី​ចូលរួម​ក​ម្ ម​វិធី​ខួប​ទំនាក់ទំនង​ការទូត ៦០ ឆ្នាំ​នៃ​ទំនាក់ ទំនង​ការទូត​រវាង​កម្ពុជា​និង​ឥណ្ឌូនេស៊ី​ដែល​ទំនាក់ទំនង​នេះ​បាន​បន្សល់ទុក​ពី​ជំនាន់​មុន​ដែល​បាន​បង្កើតឡើង​រវាង​ព្រះ​ន​រោត្ត​ម សីហនុ​និង​លោក ស៊ូ​ហា​តូ ។​

​លោកស្រី​ក៏បាន​សម្ដែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការចូលរួម​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នៅក្នុង​កម្មវិធី​ខួប​ទំនាក់ទំនង​ការទូត​នេះហើយ​លោកស្រី​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ការជ្រើសរើស​យក​ថ្ងៃទី ១៣ កុ​ម្ភះ ២០១៩ នេះ​ដោយសារ​ថ្ងៃនេះ​កាលពី​៦០​ឆ្នាំមុន​ប្រទេស​ទាំងពីរ កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហ ប្រតិបត្តិការ​ជាមួយគ្នា​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដោយបាន​នាំមក​ជាមួយ​នូវ​សិល្បករ សិល្បការិនី​ដើម្បី ធ្វើ​ឲ្យ​ខួប​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​អ​ធឹ​ក​អធម ពោរពេញ​ទៅដោយ​ភាព​ជោគ ជ័យ ។ សម្ដេច​តេ​ជោ​បាន​បន្តថា​ជាការ​ពិតណាស់ ទំនាក់ទំនង​ជំនាន់​មុន​បាន​បន្សល់ទុក​មក​ឲ្យ​អ្នកជំនាន់ក្រោយ ហើយ​អ្នកជំនាន់ក្រោយ​បាន​បន្តធ្វើ​ហើយ​ទំនាក់ទំនង​នេះ​បាន​បន្ត​រីក​ធំធាត់​ជា​លំដាប់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ឥណ្ឌូនេស៊ី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​រយៈពេល​៦០​ឆ្នាំកន្លងមក​នេះ​ទាំង​តួនាទី​ក្នុង​តំបន់ និង ពិភព លោក ហើយ​ចំពោះ​កម្ពុជា ឥណ្ឌូនេស៊ី បាន​ចូលរួម​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ទាំង​ក្នុង ដំណាក់កាល​ចរចា​ផង និង ដំណាក់កាល​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​ផង ឥណ្ឌូណេស៊ី​នៅបាន​ចូលរួមចំណែក​បញ្ជូន​ក​ង​ទ័ព​ថែរក្សា​សន្តិភាព​មកកាន់​កម្ពុជា​ផងដែរ ។​ជាមួយនេះ​ឥណ្ឌូណេស៊ី​ក៏បាន​ពង្រីក​នូវ​កិច្ច សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដោយ​បាន​ជួយ​ហ្វឹកហាត់​កងទ័ព​និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​

​សម្ដេច​តេ​ជោ​បន្តថា​៖​ប្រទេស​ទាំងពីរ​កម្ពុជា ឥណ្ឌូនេស៊ី គួរ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រ​ទេ ស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​ពិសេស​លើ វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​និង​វប្បធម៌ ពិសេស​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​និង​បទពិសោធន៍​រវាង​ថ្នាក់ដឹកនាំ និង ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕