កម្ពុជា​-​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​

(​ភ្នំពេញ​)៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ​លោក​វ៉ាង​វិ​ន​ធាន​(WangWentain)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង ​នៃមូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានអនុម័ត​ និងគាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ​ដល់​គម្រោង​របស់​កម្ពុជា​ចំនួន​១៩​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨ ដែលមាន​ថវិកា​សរុប​ចំនួន ៧,៦៦​លាន ដុល្លារ​អាមេរិក​។​

​ចាប់តាំងពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ប្រទេស​កម្ពុជា​បានទទួល​គម្រោង​សរុប​ចំនួន ៣៥​។​ដែលមាន​វិសាលភាព​គ្របដណ្តប់​លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍​បច្ចេកទេស​ព័ត៌មានវិទ្យា​អប់រំ​និង​ស្រាវជ្រាវ​ធនធានទឹក​អភិវឌ្ឍន៍ជនបទ​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា​។​គម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀត ជិត​ត្រូវ​បានបញ្ចប់ ឬ​មាន​វឌ្ឍនភាព​គួរ​ឲ្យ​សម្គាល់​។​

​លោក​បាន​បញ្ជាក់ថា​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃនេះ​គឺជា​តឹកតាង​យ៉ាង​ច្បាស់លាស់​ថា​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​បាន​នឹង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​មាំមួន​ជាមួយនឹង​ចំណង​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​តាមរយៈ​គម្រោង​ទាំងនេះ​។​ថ្វីត្បិតតែ​គម្រោង​ទាំងនេះ​មិនមែនជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ​។​ប៉ុន្តែ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អនុតំបន់​មេគង្គ​។​នៅក្នុង​បរិបទ​នៃ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ទិន្នន័យ និង​ការច្នៃប្រឌិត​ថ្មី​របស់​ពិភពលោក​។​

​សមត្ថភាព​នៃ​ការចែករំលែក ចំណេះដឹង​ថ្មី ចំណេះធ្វើ និង​បទពិសោធន៍ របស់​ប្រទេស​មេគង្គ និង​ចិន ដែល​ខ្ញុំ​អាច​ហៅថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ បាន​ជួយ​បំពេញ​យ៉ាង​ល្អ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ដែល​ត្រូវបាន​អនុវត្ត​ក្រោម​គម្រោង​ទ្វេភាគី​និង​ពហុភាគី​ដទៃទៀត​។​សម្រាប់​រូបលោក​តម្លៃពិត​ប្រាកដ​នៃ​គម្រោង​ខ្នាតតូច​ទាំងនេះ​គឺ​វា​អាចបង្កើត​នូវ​លទ្ធផល​រូបី​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​និង​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាជន​។​

​សូម​លើកឡើង​ពី​គម្រោង​ជាក់លាក់​មួយ​ជា​ឧទាហរណ៍​កាលពី​ខែធ្នូ​កន្លងទៅ​យើង​បាន​បញ្ជូន​សិស្ស​ជនបទចំនួន២៥រូប មកពីខេត្តកណ្តាល ទៅ​សិក្សា​មុខវិជ្ជា​វិស្វកម្ម និង​ទូរគមនាគមន៍ នៅ​សាកលវិទ្យាល័យ Tianjin Sino German University of Applied Science​ ដែលជា​សាកលវិទ្យាល័យ​ល្បីឈ្មោះ​របស់​ប្រទេស​ចិន​។​

​សម្រាប់​សិស្ស​ដែល​មកពី​តំបន់​ជនបទ អាហារូបករណ៍​នេះ ជា​អាហារូបករណ៍​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​ពួកគេ ដែល នឹង​អាច​ផ្តល់​លទ្ធភាព​ទទួលបាន​ឱកាស​ការងារ​ដែល​ពួកគេ​ប្រាថ្នា បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​សម្រាប់​ប្រទេស​កម្ពុជា​វា​គឺជា​ការកសាង​សមត្ថភាព​បច្ចេកទេស​យ៉ាង​ល្អប្រសើរ​បំផុត​។​យើង​ត្រូវការ​ជា​ចាំបាច់​នូវ​អ្នក​ដែលមាន​ជំនាញ​បច្ចេកទេស​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​កម្ពុជា​នៅក្នុង​របត់​នៃបដិ​វត្ដ​ន៍​ឧស្សាហកម្ម​៤.០​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ​ដោយ​ផ្អែកលើ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា​និង​តំបន់​មេគង្គ​។​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ភា្ន​ក់​ងារ​អនុវត្ត​គម្រោង​នានា​សម្រាប់​ការសហការ​និង​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុងការ​អនុវត្ត​គម្រោង​ទាំងនេះ​។​

​លោក​មាន​សេចក្តី​រីករាយ​ដោយ​ឃើញ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​នេះហើយ​សង្ឃឹមថានឹង​ទទួលបាន​ដំណឹង​ល្អ​ថែមទៀត​នៅ ពេល ដែល​គម្រោង​ទាំងនេះ​ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​គម្រោង​កម្ពុជា​ទាំង​១៩​ដែល​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​២០១៨​មានដូចជាៈ​

១.​កម្មវិធី​គាំទ្រ​អាហារូបករណ៍​សម្រាប់​ឱកាស​សិស្ស​ក្រីក្រ​សិក្សា​លើ​វិស័យ​វិស្វកម្ម ទូរគមនាគមន៍​នៅ​ប្រទេស​ចិន​។​

២.​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​គម្រោង​និង​ការអភិវឌ្ឍ​តាម​វិស័យ​អទិភាព​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​

៣.​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​នៅ​កម្ពុជា​(​ដំណាក់កាល​ទី​២)​។​

៤.​ការអភិវឌ្ឍន៍​សមាហរណកម្ម​សហគមន៍​តាម​ដង​ទន្លេមេគង្គ​(​ដំណាក់កាល​ទី​២)​។​

៥.​កិច្ចសន្ទនា​អន្តរ​ជំនឿ​ស្តីពី​សន្តិភាព​និង​ការអភិវឌ្ឍ​ជា​និរន្ត​ន៍​ក្នុង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​។​

៦.​សន្និសីទ​មេគង្គ​-​ឡាន​ឆាង​ស្តីពី​ការបកស្រាយ​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​ឆ្ពោះទៅ​រកម​គ្គុ​ទេស​ក៏​ប្រកបដោយ​គុណភាព​និង​ទេសចរ​ពេញចិត្ត​(​ដំណាក់កាល​ទី​១)​។​

៧.​ការបង្ការ​គ្រោះថ្នាក់​យន្តហោះ​តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​(​កម្ពុជា​ចិន​ឡាវ​មី​យ៉ាន់​ម៉ា​ថៃឡង់​ដ៏​និង​វៀតណាម​)​។

​៨.​ការកសាង​សមត្ថភាព​លើ​ការអនុវត្ត​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​និង​ការធានា​គុណភាព​អប់រំ​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ឡាវ​មី​យ៉ាន់​ម៉ា​និង​វៀតណាម​។​

៩.​ពង្រឹងសមត្ថភាព​សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​និង​ក្របខ័ណ្ឌ​រេ​ដ​បូក​ក្នុង​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ​-​ទ្បាន​ឆាង​។​

១០.​គម្រោង​កសាង​សមត្ថភាព​តាមរយៈ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​។​

១១.​វេទិកា​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​និង​លំ​ហាត់​សមយុទ្ធ​មេគង្គ​-​ឡាន​ឆាង​។​

១២.​ការគ្រប់គ្រង​ធនធានទឹក​និង​ធនធាន​ពាក់ព័ន្ធ​ឆ្លងដែន​ដោយ​ផ្អែកលើ​សហគមន៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​និង​ផ្សព្វផ្សាយ​បទពិសោធន៍​ទទួលបាន​ទៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​។​

១៣.​គម្រោង​បណ្ដាញ​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​វប្បធម៌​មេគង្គ​-​ឡាន​ឆាង​។​

១៤.​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​និង​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​។​

១៥.​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរ៍ភាព​នៅក្នុង​តំបន់​មេគង្គ​-​ឡាងឆាង។​

១៦.​សហ​គ្រប់គ្រង​សមាគម​នេសាទ​ការកសាង​សមត្ថភាព​និង​ការចែករំលែក​មេរៀន​និង​បទពិសោធន៍​អំពី​សហគមន៍​នេសាទ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​។​

១៧.​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​និង​អ្នកដឹកនាំ​សវន​ករ​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​គុណភាព​ISO9001:2015​។

​១៨.​ការគ្រប់គ្រង​ទឹក​របៀប​ការទូត​នៃ​អាង​ទន្លេមេគង្គ​ឆ្ពោះទៅរក​ការប្រើប្រាស់​អាង​ទន្លេ​រួម​ដើម្បី​ភាពរុងរឿង​និង

​ទី​១៩.​ការកសាង​ភាពជា​ដៃគូ​ក្នុង​តំបន់​សម្រាប់​នវានុវត្តន៍​វិស័យ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​៕