ជនជាតិចិន ២នាក់ត្រូវបាននគរបាលចាប់ខ្លួនពីបទល្មើសលួចរថយន្ត..!!

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៣កុម្ភៈ២០១៩កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន២នាក់ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចសម្ភារៈអគ្គីសនី(ត្រង់ហ្វូរ) ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១កុម្ភៈ២០១៩នៅចំណុចអាហារដ្ឋាននិងផ្ទះសំណាក់ម៉ាលីប៊ូស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។ជនសង្ស័យទី១ឈ្មោះល័រ ជៀន​ ជនជាតិចិនភេទប្រុសអាយុ៣៦ឆ្នាំមុខបរអាជីវករ និងទី២ ឈ្មោះឡុង គុនណ ជនជាតិចិន ភេទប្រុសអាយុ៣១ឆ្នាំ។

ជនសង្ស័យ មានស្រុកកំណើតនៅប្រទេសចិន​ បច្ចុប្បន្នរស់នៅភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ ។ វត្ថុតាងរួមមានរថយន្តម៉ាកMERCEDES ១២កៅអី ចំនួន០១គ្រឿងនិងទូរសព្ទ័ដៃចំនួន០៤គ្រឿងដែលជនសង្សយ័ប្រើប្រាស់ជាមធ្យោបាយ៕