សេចកី្តជូនដំណឹងពីកាលបរិច្ឆេទរបស់ភេសជ្ជៈប៉ូវ កម្លាំងខារ៉ាបាវ

ភ្នំពេញ៖ ក្រុមហ៊ុន ឃាង ហួត សូមជម្រាបជូនដំណឹង ដល់អតិថិជន ទិញ – លក់ ភេសជ្ជៈ ប៉ូវកម្លាំង ខារ៉ាបាវ ឱ្យបានជ្រាបថា ដោយថ្មីៗនេះ មានបងប្អូន មួយចំនួននៅតែមានការយល់ច្រឡំទៅលើការពិនិត្យ មើលពីកាលបរិច្ឆេទ របស់ភេសជ្ជៈប៉ូវ កម្លាំងខារ៉ាបាវ។ ដូច្នេះក្រុមហ៊ុនសូមធ្វើការណែនាំដូចតទៅ
១ – យោងតាមស្តង់ដារអន្តរជាតិ ចំពោះកាលបរិច្ឆេទ គឺគេរាប់ពី ឆ្នាំ ខែ និងថ្ងៃ ។ ឧទាហរណ៍ ប្រសិនបើគេសរសេរ ថា ( BBF ២០០៦១៧ ) នៅក្រោមបាតសម្បកកំប៉ុងនោះ មានន័យថា កាលបរិច្ឆេទ នឹងត្រូវផុតកំណត់នៅត្រឹមឆ្នាំ២០២០ ខែ០៦ ថ្ងៃទី១៧ ។

២ – ចំពោះរាល់និមិត្តសញ្ញាផ្សេងៗនៅលើសម្បកកំប៉ុង ដូចជាសញ្ញាសម្គាល់ 7BC ឬ NCI ក៏ដូចជាសញ្ញាផ្សេងៗ ទៀត គឺគ្រាន់តែជាសញ្ញាសម្គាល់របស់រោងចក្រផលិតសម្បកកំប៉ុងតែប៉ុណ្ណោះ។

ដូច្នេះសូមបងប្អូន ក៏ដូចជាអតិថិជនទាំងអស់ កុំមានការយល់ច្រឡំតទៅទៀត៕