នៅព្រឹកនេះ លោក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ពិធីក្រុងពាលីព្រឹត្តិការណ៍កីឡាកងទ័ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាការរងកងទ័ពជើងគោក នឹងអញ្ចើញជាអធិបតីភាព ពិធីក្រុងពាលីកីឡាកងទ័ព នៅទីលានកោះពេជ្រ។

ពិធីនេះ មានការអញ្ចើញចូលរួមពីសំណាក់ លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ នាយទាហាន ពលទាហាន សិល្បករ សិល្បការិនី និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកោះករផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នឹងមានការចល័តយុទ្ធោបករណ៍​ ​នៃកងយោធពលខេមរភូមិន្ទមួយចំនួន ទៅកាន់មជ្ឈមណ្ឌលមណ្ឌលកោះពេជ្រ ដើម្បីដាក់តាំងពិព័រណ៍បង្ហាញដល់សាធារណជន។ សាលារាជធានីភ្នំពេញ បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ កុំមាន​ការភ្ញាក់ផ្អើលចំពោះការចល័តយុទ្ធោបករណ៍ទាំងអស់នេះ៕