ដាក់​ទាំង​មឈូស​មិនកើត ម៉ាស្សា​ជើង​បញ្ចូល​គូទ​រថយន្ត

បន្ទាយ​មាន​ជ័យ ៖ មានរឿង​ចម្លែក​ខុសធម្មតា​មួយ សព​ពលករ​ខ្មែរ​ម្នាក់ ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​បាន​ស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​កង់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ សាច់ញាតិ​ជួល​រថយន្ត​កាម​រី​ដឹក​ដាក់​ក្នុង​គូទ​រថយន្ត​ខុស​ពី​ធម្មតា​។ ជន​រង​គ្រោះ​ឈ្មោះ ភាន ប្លុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​ខេត្ត​ឈុ​ន​បូ​រី ហើយ​មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ខេត្តសៀមរាប​។

ថយន្ត​កាម​រី​នោះ​មិន​អាច​ដឹក​ទាំង​មឈូស​បាន​ក្រុម​សាច់ញាតិ និង​អ្នក​បូជាសព​នៅ​វត្ត​បា​លិ​លេ​យ្យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រក​វិធី​ម៉ាស្សា​សព​បត់ជើង​បញ្ឈរជង្គង់​ធ្វើ​យ៉ាងណា​អាច​ដាក់​សព​បញ្ចូល​គូទ​រថយន្ត​

សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ស្លាប់​កាលពី​រសៀល ថ្ងៃ​ទី​៦ មក​រា ២០១៨​។ អ្វី​ដែល​ចម្លែក​គឺ​ខណៈ​ដែល​សព​ត្រូវ​ភាគី​ថៃ​ដឹក​មក​ប្រគល់​ឲ្យ​ក្រុម​សាច់ញាតិ បាន​ជួល​រថយន្ត​កាម​រី​មួយ​គ្រឿង​ដើម្បី​ដឹក​សព​ទាំង​មឈូស​យក​ទៅ​ស្រុក​កំណើត ប៉ុន្តែ​ដោយសា​រថយន្ត​កាម​រី​នោះ​មិន​អាច​ដឹក​ទាំង​មឈូស​បាន​ក្រុម​សាច់ញាតិ និង​អ្នក​បូជាសព​នៅ​វត្ត​បា​លិ​លេ​យ្យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រក​វិធី​ម៉ាស្សា​សព​បត់ជើង​បញ្ឈរជង្គង់​ធ្វើ​យ៉ាងណា​អាច​ដាក់​សព​បញ្ចូល​គូទ​រថយន្ត​បាន​។ គួរ​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​សព​ពលករ​ម្នាក់​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​ស្រុក​កំណើត​ដូច​គ្នា ប៉ុន្តែ​កាលនោះ​គេ​ដាក់​មឈូស​ពីលើ​គូទ​រថយន្ត​ខុស​ពី​កា​រដឹក​សព​លើក​នេះ​គឺ​គ្មាន​អ្នកដឹង​ឡើយ​៕

កន្លង​មក​ក៏​មាន​សព​ពលករ​ម្នាក់​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​ស្រុក​កំណើត​ដូច​គ្នា ប៉ុន្តែ​កាលនោះ​គេ​ដាក់​មឈូស​ពីលើ​គូទ​រថយន្ត​ខុស​ពី​កា​រដឹក​សព​លើក​នេះ​

ប្រភព : កោះសន្តិភាព