កូន​ប្រុស ព្រាប សុវត្ថិ យល់​យ៉ាង​ណា ពេល​មាន​នារីៗ​គាំទ្រ​​លើសលប់​ដូចនេះ?(វីដេអូ)

ម្សិលមិញ​នេះ ​ហង្សមាស​ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន ក្រោយ​ប្រកាស​ពី​វត្តមាន​សមាជិក​ថ្មី​ចូល​ផលិតកម្ម​ខ្លួន ថា​ជា​​កូន​ប្រុស​ទាំង​៣​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ។

ការ​ទទួល​យក​​ដោយ​មិន​មាន​លក្ខខណ្ឌ​ប្រកួត​នេះ​ ត្រូវ​មាន​អ្នក​ស្រី​នាយិកា​រង​ប្រចាំ​ផលិតកម្ម​បក​ស្រាយ​ថា ព្រោះ​អ្នក​ទាំង​៣​ជា​ធនធាន មាន​ទាំង​ទេពកោសល្យ រូប​សម្បត្តិ និង​មាន​ការ​គាំទ្រ​ស្រាប់​។

លម្អិត៖ ហង្សមាស​ឆ្លើយ​តប​លើ​ការ​រិះគន់

ពិត​ណាស់ តាំង​នៅ​វ័យ​កុមារ​ម្ល៉េះ ឈាម​ជ័រ​កំពូល​តារា​ចម្រៀង​ខាង​លើ ទទួល​បាន​ការ​គាំទ្រ និង​កោត​សរសើរ​មិន​តិច​នោះ​ឡើយ​​ ពី​អ្នក​និយម​តាមដាន​វិស័យ​សិល្បៈ​ខ្មែរ ក្រោយ​ពី​​ពួក​គេ​បាន​បង្ហាញ​មុខ​សម្ដែង​ ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​នានា។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ កូន​ប្រុស​​វ័យ​ជំទង់​២​រូប​គឺ​ សុវត្ថិ មុន្នីវណ្ណ និង សុវត្ថិ មុន្នីនាគ ទទួល​បានការ​ចាប់​អារម្មណ៍​យ៉ាង​លើសលប់​ពី​ Fan នារីៗ។

ឆ្លើយ​តប​ទៅ​កាន់​ការ​គាំទ្រ​នេះ មុន្នីវណ្ណ ​ដែល​ជា​កូន​ប្រុស​ច្បង បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ខ្លាំង អរគុណ​ដល់​អ្នក​គាំទ្រ​ ព្រោះ​បើ​មិន​មាន​ការ​​គាំទ្រ ក៏​ខ្ញុំ​ក៏​មិន​អាច​ឈាន​​ដល់​កម្រិត​នេះ​ដែរ”។

ចម្លើយ​ មុន្នីនាគ បាន​ធ្វើ​ឲ្យ​ក្រុម​សិល្បករ អ្នក​និពន្ធ អ្នក​សារព័ត៌មាន​ដែល​មាន​វត្ត​មាន​ក្នុង​សន្និសីទ​សើច​ផ្អើល​ព្រមៗ​គ្នា​ក្រោយ​លោក និយាយ​ទាំង​​រដាក់​រដុប​ថា៖ “ខ្ញុំ​សូម​អរគុណ​ខ្លាំង​មែន​ទែន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​គាំទ្រ​​បង​ប្អូន​ខ្ញុំ​ទាំង​៣ ហើយ​ខ្ញុំ​សន្យា​ថា​ នឹង​ព្យាយាម​រក​អ្វី​ដែល​ថ្មី ប្លែក ជូន​ដល់​បង​ប្អូន ទាំង​​អស់​…និង​មិត្ត​នារី(សើច)”៕

សូម​ស្ដាប់​ត្រឹម​នាទី​ ទី​២៧៖