មកមើលទិដ្ឋភាពមិនធ្លាប់ឃើញ នៅទីតាំងកូរ៉េខាងជើង និងខាងត្បូងព្រមព្រៀងចរចារគ្នា

កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ប្រទេស​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង បាន​ព្រម​ព្រៀង​គ្នា​បើក​កិច្ច​ពិភាក្សា​មួយ​នៅ​ថ្ងៃ អង្គារ ទី ៩ នេះ ក្រោយ​ពី​លោក គីម ជុងអ៊ុន ប្រកាស​ថា លោក​កំពុង​ពិចារណា​បញ្ជូន​ប្រតិភូ​ទៅ​កាន់​ក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា។

កន្លែង​ជួបជុំ​របស់​ប្រទេស​ទាំង​ពី​មាន​ឈ្មោះ​ថា ភូមិ​ Panmunjom ដែល​ជា​តំបន់​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​កូរ៉េ​នៅ​ឆ្នាំ ១៩៥៣ ។

ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​នៃ **ភូមិ​ Panmunjom” ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក៖

ផ្ទះសន្តិភាព (Peace House) ស្ថិត​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៃ​ភូមិ Panmunjom នៅ​តំបន់​ព្រំដែន DMZ។ នេះ​គឺ​ជា​កន្លែង​ចរចារ​រវាង​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ៩ ខែមករា។

អាគារ​ពណ៌​ខៀវ និង​ពណ៌​ស​ចំនួន ៦ ដែល​ស្ថិត​នៅ​លើ​បន្ទាត់​កំណត់​ព្រំ​ដែន ត្រូវ​បាន​ប្រើ​រួម​គ្នា​សម្រាប់​ជា​បន្ទប់​សន្និសីទ

ប៉ុន្មាន​ឆ្នាំ​មក​នេះ រូប​ថត​ជា​ច្រើន​បាន​បង្ហាញ​ពី​សកម្មភាព​ទាហាន​កូរ៉េ​ខាង​ជើង ដែល​កំពុង​សម្លឹង​មើល​បន្ទប់​ទាំង​នោះ​ នៅ​តែ​​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កូរ៉េ​ខាងត្បូង

ជា​ច្រើន​លើក​ហើយ ដែល​ទាហាន​កូរ៉េ​ខាង​ជើង​បាន​លួច​ថត​ទិដ្ឋភាព​ក្នុង​បន្ទប់​តាម​បង្អួច នៅ​ពេល​​វា​គេ​កំពុង​ប្រើប្រាស់​បន្ទប់​នោះ

កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ត្រួត​ពិនិត្យ​អព្យាក្រឹត្យ (Neutral Nations Supervisory Commissions) ត្រូវ​បាន​ដាក់​នៅ​ក្នុង​ប្រអប់​សំបុត្រ​ដែល​មាន​អក្សរ​សម្គាល់ KPA (កងទ័ព​ប្រជាជន​កូរ៉េ) នៅ​ក្នុង​បន្ទប់​សន្និសីទ។

ទាំង​នេះ​ គឺ​ជា​តុ​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​សង្គ្រាម​កូរ៉េ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ នៅ​ភូមិ Panmunjom។

នៅ​ខាង​ក្រៅ​អាគារ កម្មករ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​ការ​បោស​សម្អាតបរិវេណ​របស់​កូរ៉េ​ខាង​ជើង

ពួកគេ​ក៏​ត្រូវ​បាន​ជួល​ឱ្យ​កាត់​ស្មៅ និង​ផ្កា​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ

ដើមឈើ​ត្រូវ​បាន​ដាំ​ជា​ជួរ​នៅ​ស្ពាន​ “Bridge of No Return” ដែល​អ្នក​ទោស​សង្គ្រាម​អាច​ជ្រើសរើស​រវាង​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ដោយ​ដើរ​តាម​ទិសដៅ​ណាមួយ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ឆ្នាំ ១៩៥៣

ទាហាន​កូរ៉េ​ខាង​ជើង​ដើរ​កាត់​គំនូរ​ឃោសនា​នៅ​ភូមិ Panmunjom

នៅ​ក្បែរ​នោះ ប្រជាជន​កូរ៉េ​ខាង​ត្បូង​មើល​ការ​ប្រកាស​ពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​តាម​រយៈ​ទូរទស្សន៍​នៅ​ខាង​ក្នុង​ហាង​មួយ

ខណៈ​ពេល​កំពុង​រៀន សិស្ស​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ទាហាន​ជា​ច្រើន​នាក់

នៅ​ភូមិ Daeseong-dong ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រជាពលរដ្ឋ​អាច​រស់​នៅ​បាន​ក្នុង​តំបន់ DMZ ទាហាន​មាន​វត្តមាន​នៅ​ទី​នោះ​ជា​ញឹកញាប់​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា

អ្នក​អាច​ទៅ​ដល់​ភូមិ Panmunjom បាន​តាម​រយៈ​រថភ្លើង ហើយ​នេះ​គឺ​ជា​ច្រក​ចូល​ស្ថានីយ​រថភ្លើង Dorasan ដែល​ជា​ចំណត​ចុង​ក្រោយ​នៃ​ផ្លូវ​ដែក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង

ខណៈ​ដែល​រថភ្លើង​មិន​អាច​រត់​ទៅ​កាន់​ទី​ក្រុង ព្យុងយ៉ាង ការ​ជួញ​ដូរ​ឆ្លង​ដែន​ធ្លាប់​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ​កាល​ពី​ឆ្នាំ ២០០៧ ប៉ុន្តែ​ផ្លាក​សញ្ញា​នៅ​តែ​មាន​មក​ទល់​សព្វ​ថ្ងៃ

ក្រុម​ភ្ញៀវ​ទេសចរ ត្រូវ​បាន​គេ​ឱ្យ​រង់ចាំ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ការ​ការពារ​យ៉ាង​តឹងរឹង មុន​ពេល​ពួកគេ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង

ពួកគេ​អាច​ថតរូប​​ជាមួយ​រូបភាព​ដ៏​ធំ​នៃ​តំបន់ DMZ

ឬ​ក៏​អាច​ថត​រូប​ផ្ទាល់​តែម្ដង