សិក្ខាសាលាស្តីពីការពិគ្រោះយោបល់រវាងបឹងទន្លេសាបកម្ពុជា និង អាងបឹងសុងក្លាថៃ

ភ្នំពេញ៖នៅខេត្តសៀមរាបអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបសហការជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍រួមចុងក្រោយនៃគម្រោងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍រវាងអាងបឹងទន្លេសាបកម្ពុជានិងអាងបឹងសុងក្លាថៃ។

គម្រោងនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែកុម្ភៈឆ្នាំ២០១៩ក្រោមការទ្រទ្រង់ថវិកាដោយធនាគារពិភពលោក(WB)តាមរយៈលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលទ្ធផលគម្រោងនិងពិនិត្យលើសេចក្តីព្រាងរបាយការណ៍រួមបញ្ចប់គម្រោងដោយមានការចូលរួមពីអាជ្ញាធរទន្លេសាបគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាក្រសួងធនធានទឹកនិងឧតុនិយមក្រសួងបរិស្ថានអង្គការIUCNក្រុមជំនាញការនិង ជំនួយការគម្រោងមន្ទីរជំនាញខេត្តជុំវិញបឹងទន្លេសាបសមាជិកសហគមន៍នេសាទរហាលសួងស្តីក្រោមខេត្តបាត់ដំបងនិងសហគមន៍នេសាទស្រីចឹកខេត្តពោធិ៍សាត់សរុបចំនួ ៤ រូប។

សម្រាប់ថ្ងៃបន្ទាប់ក្រុមការងារនឹងទៅទស្សនកិច្ចសិក្សានៅតំបន់ព្រែកទាល់ខេត្តបាត់ដំបងដើម្បីឈ្វេងយល់អំពីទិដ្ឋភាពជាក់ស្តែងពិសេសធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕