គម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារផ្តល់ដំណោះស្រាយជូនពលរដ្ឋដែលរងផលប៉ះពាល់

ភ្នំពេញ៖ថ្នាក់ដឹកនាំក្រុមហ៊ុនOCICបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងបុរីរុងរឿងដើម្បីចង់ដឹងពីស្ថានភាពរស់នៅនិងបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋស្ថិតក្នុងគម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារដែលទទួលយកការដោះដូរដីធ្លីជាមួយក្រុមហ៊ុនវិនិយោគទុនOCICក្រោមការដឹកនាំរបស់លោក ទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។
លោកពូន វណ្ណឌី ម្ចាស់ដីជាង២ហិតាកន្លះដែលទទួលរង់ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារហើយទទួលបានដំណោះស្រាយយ៉ាងសមស្របពីក្រុមហ៊ុនOCICបានបង្ហាញពីការពេញចិត្តចំពោះការដំណោះស្រាយនិងការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលធ្វើឲ្យប្រជាពលរដ្ឋរីករាយទទួលយក និងរស់នៅប្រកបដោយភាពសប្បាយរីករាយ។
លោកទូច សំណាង បានបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងដោយសារថ្នាក់ដឹកនាំក្រុមហ៊ុនចង់ដឹងពីស្ថានភាពជាក់ស្ដែងក្នុងការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់ក្នុងបុរីរុងរឿងក្រោយប្រជាពលរដ្ឋមួយចំនួនបានទទួលការដោះដូរដីធ្លីជាមួយក្រុមហ៊ុនOCIC។ទន្ទឹមជាមួយគ្នាលោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះប្រជាពលរដ្ឋដែលរស់នៅដោយសប្បាយរីករាយហើយថែមទាំងមានគំនិតបើករបររកស៊ុីធ្វើឲ្យជីវភាពកាន់តែប្រសើរផងដែរ។
សូមជម្រាបថាក្រុមហ៊ុនOCICជាក្រុមហ៊ុនទទួលសិទ្ធិបានពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារដែលស្ថិតក្នុងសង្កាត់៣រួមមានសង្កាត់ព្រែកតាសេកសង្កាត់ព្រែកលាបនិងសង្កាត់ជ្រោយចង្វារតាំងពីឆ្នាំ២០១០ហើយក្នុងការអភិវឌ្ឍនេះបានធ្វើឲ្យប៉ះពាល់ដល់លំនៅស្ថាននិងដីធ្លីប្រជាពលរដ្ឋមួយចំនួនតែក្រុមហ៊ុនបានរៀបចំផែនការដោះស្រាយជូនប្រជាពលរដ្ឋជា៣ដំណាក់កាលខណៈមកទល់ពេលនេះផែនការដោះស្រាយជូនប្រជាពលរដ្ឋបានទទួលជោគជ័យប្រមាណ៩០%៕