១៤ កុម្ភៈ ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​

(​ភ្នំពេញ) ៖ យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៦៥​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១២នាក់​(​ស្រី​៤​នាក់​)​របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) ។

​មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​២​លើក​ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធ​១​លើក ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​២​នាក់​) រថយន្ត​តូច​៣​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ​និង​ដួល​ខ្លួនឯង​៣​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច ១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​,​រថយន្ត​ក្រឡាប់​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ម៉ូតូ​រឺ​ម៉ក់​១​លើក ។

​បណ្តាល​ឲ្យ​ខូចខាត​យាន​២៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេងៗ​ ១គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះថ្នាក់​លើផ្លូវ : ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​២​លើក​, ផ្លូវលំ​២​លើក ។

​រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន : ខេត្តបាត់ដំបង​១​លើក​ស្លាប់​២​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​)​របួស​២​នាក់​,​ស្ទឹងត្រែង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កណ្តាល​១​លើក​ស្លាប់​១​នាក់​និង​ខេត្ត​ព្រះសីហនុ ១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦២៤៧​គ្រ​(​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​១៤១៤​គ្រ​(៧៨%) អប់រំ​៥០៤ គ្រ​(​ម៉ូតូ​៣៦%) មធ្យោបាយ​ពិន័យ​៩១០​គ្រ​(​ម៉ូតូ​៩៩%) ។

​លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​១១៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៥០៧​គ្រឿង អប់រំ​៣៤១​គ្រឿង ពិន័យ​ចំនួន​សរុប​៧៣៨​គ្រឿង (​មួក​៥៤០​គ្រឿង កញ្ចក់​១៥២​គ្រឿង ស្រវឹង​២​គ្រឿង ផ្សេងៗ​៤៤​គ្រឿង៕​