បច្ចេកវិទ្យាថតរូប Deep Fusion របស់ Apple នឹងមកជាមួយ iOS 13.2 beta

រំលឹកកាលពីខែមុន នៅពេលដែលក្រុមហ៊ុន Apple សម្ភោធបញ្ចេញ iPhone 11 ក្រុមហ៊ុនអាមេរិកមួយនេះ ក៏បានលើកឡើងពីបច្ចេកវិទ្យាកាមេរ៉ាថ្មីហៅថា Deep Fusion។ កម្មវិធីនេះអាចឱ្យទូរស័ព្ទថតរូប ៤ប៉ុស្តិ៍ មុនពេលដែលយើងចុចថត ហើយម៉ាស៊ីនអ្នករើសរូបមួយដែលល្អបំផុតឱ្យអ្នក។ លទ្ធផលនៃរូបភាពគឺ មានសាច់ច្បាស់បែបធម្មជាតិ។ រាល់ការគណនារូបថត ដែលល្អមិនល្អគឺដំណើរការដោយ CPU A13 ដូចនេះហើយបច្ចេកវិទ្យានេះគឺដំណើរការតែនៅលើខ្សែស្រឡាយ iPhone 11 តែប៉ុណ្ណោះ៕​ ដោយ: Vireak