ព្រះមហាក្សត្រស្ដេចយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជាកសិករ នៅស្រុកគិរីវង្ស

តាកែវ៖ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខនិងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករប្រមាណ៥៣៩គ្រួសារលោកគ្រូ អ្នកគ្រូ ចំនួន ២៤នាក់និងកុមារចំនួន ៤៧៣នាក់ស្ថិតនៅភូមិអាងខ្ចៅភូមិវត្តភ្នំភូមិធំនិងភូមិជីម្រាក់ឃុំកំពែងស្រុកគិរីវង្សខេត្តតាកែវនាព្រឹកថ្ងៃសុក្រ១១កើតខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩នេះ។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្តលើចម្ងាយផ្លូវប្រមាណជាង១០០គីឡូម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ២និងផ្លូវលំក្រាលក្រួសក្រហមផងនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ៍គង់ សំអុល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផលឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងនាម៉ឺនសព្វមុខមន្រ្តីនៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។ក្នុងឱកាសស្តេចយាងដល់ឃុំកំពែងស្រុកគិរីវង្សព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងចុះជួបសំណេះសំណាលនិងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គចំពោះគ្រួសារប្រជាកសិករចំនួន៥គ្រួសារដល់ក្នុងលំនៅឋាន។ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង៥ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រា ឃីត១កញ្ចប់(មានមុង១ ភួយ១ សារុង១ និងក្រមា១)តង់កៅស៊ូ១ផ្ទាំងមី១កេសត្រីខ១០កំប៉ុងស្បែកជើងផ្ទាត់១គូរអាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន១និងថវិកា១០ម៉ឺនរៀល ។ ដោយឡែកលោកគ្រូអ្នកគ្រូចំនួន២៤នាក់ក៏ទទួលបានព្រះរាជអំណោយដោយក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់(មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន១និងថវិកា មួយចំនួន។ចំណែកកុមារចំនួន៤៧៣នាក់ទទួលបានអាហារសម្រន់មួយពេលនិងសម្ភារសិក្សា។ក្នុងឱកាសដ៏វិសេសវិសាលនោះព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់លោកយាយលោកតាបងប្អូនប្រជារាស្រ្តជាកូនជាចៅរបស់ព្រះអង្គប្រកបដោយក្តីនឹករឭកនិងគោរពស្រឡាញ់ជាទីបំផុត ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយលោកតានិងប្រជារាស្រ្តជាកូនជាចៅរបស់ព្រះអង្គនាឱកាសនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយដោយបានជួបលោកតាលោកយាយនិងប្រជារាស្រ្តជាកូនជាចៅរបស់ព្រះអង្គជាពិសេសព្រះអង្គបានទតនិងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរសម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួតជូនប្រជារាស្ត្រជាកូនជាចៅ ចៅទូតចៅលូតរបស់ព្រះអង្គដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខនិងការលំបាកក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។ទន្ទឹមនឹងនេះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា ដ្ឋសភាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធានតែងតែមានវិធានការបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដែលបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់និងព្រះរាជហឫទ័យរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរសម្តេចម៉ែមានភាពកក់ក្តៅ។
មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទតនិងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែមានវិធានការបានទាន់ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គដល់ប្រជារាស្រ្តជាកសិករទាំង ៥៣៩គ្រួសារប្រកបដោយទឹកព្រះទ័យសប្បាយរីករាយនិងអាណិតស្រឡាញ់ជាទីបំផុត។ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៥៣៩គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាមឃីត១កញ្ចប់(មានមុង១ភួយ១សារុង១និងក្រមា១)តង់កៅស៊ូ១ផ្ទាំងមី១កេសត្រីខ១០កំប៉ុងស្បែកជើងផ្ទាត់១គូរ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន១និងថវិកា១០ម៉ឺនរៀល ៕