ឆេះថយន្តដឹកប្រេងខូចខាតរថយន្ត ១គ្រឿង ប្រេងសាំង ៣០ប៊ីដុង

កំពង់ស្ពី៖ ថ្ងៃទី ១៤.០២.២០១៩ វេលាម៉ោង១៣និង៤៥នាទី មានអគ្គីភ័យឆេះថយន្តដឹកប្រេងចែកចាយរបស់ស្ថានីប្រេងអ៊ឹង ឈុនទ្រី (ក្នុងស្ថានី) ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។​​ បណ្តាលអោយខូចខាតរថយន្ត ១គ្រឿង ប្រេងសាំង ៣០ប៊ីដុង មូលហេតុបណ្តាលមក ឆ្លងចរន្តឡានកូរ៉េ១តោន។

កិច្ចប្រតិបត្តការខាងលើប្រើប្រាសរថយន្ត ៥គ្រឿង របស់ស្នងការនគរបាលខេត្ត៣គ្រឿង របស់ក្រុមហ៊ុនសូគីមិច២គ្រឿង ប្រើទឹកអស់ ១០ឡានហើយ បានរលត់ទាំងស្រុងនៅម៉ោង ១៤និង២០នាទី ក្នុងកិច្ចប្រតិបត្តិការខាងលើប្រើប្រាស់កម្លាំងចំនួន សរុប១០៥នាក់ នគរបាល៥៥នាក់ យោធា៣២នាក់ កងរាជអាវុធហត្ថ១៨នាក់ ៕