យក់ ថិតរដ្ឋា រំភើប​ចិត្ត​ស្ទើរហោះ ពេល​ត្រូវ​បាន​ស្វាមី​ពញ្ញាក់​អារម្មណ៍ នាដើម​ឆ្នាំ​ថ្មីនេះ!

(ភ្នំពេញ)៖ តារាចម្រៀងស្រីសំឡេងធ្ងន់ យក់ ថិតរដ្ឋា ត្រូវបានស្វាមីពញ្ញាក់អារម្មណ៍ ទាំងព្រឹកព្រលឹម ខណៈនាងត្រូវបានស្វាមីទិញទូរស័ព្ទដៃស៊េរីថ្មីសន្លាង ទើបនឹងចេញ ម៉ាក់ iPhone X ទុកជាកាដូ នាឱកាសចូលឆ្នាំថ្មី ដើមខែ ២០១៨ នេះ ដែលធ្វើឲ្យតារាដួងនេះ មានក្ដីរំភើបចិត្តស្ទើរហោះ និយាយអ្វីមិនចង់ចេញឡើយ។

គូស្នេហ៍តារាចម្រៀងវ័យក្មេង អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ត្រូវបានមហាជនគ្រប់ស្រទាប់វ័យស្គាល់ថា ជាគូស្នេហ៍ដ៏ផ្អែមល្ហែម និងរស់នៅ ពោរពេញទៅដោយសុភមង្គល បើទោះបីជាគ្រួសារមួយនេះ មានកូនប្រុស២រូបមិនសូវបង្ហាញក្ដីស្រឡាញ់ តាមរយៈសង្គមហ្វេសប៊ុកក៏ដោយ គេសម្គាល់ឃើញថា កាន់តែមានភាពផ្អែមល្ហែម ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។

អ្នកនាង យក់ ថិតរដ្ឋា បានសរសេរទាំងអារម្មណ៍ក្ដុកក្ដួល និងរំភើប នៅលើគណនីហ្វេសប៊ុកថា «ព្រះអើយ ហីឡើងនិយាយមិនចេញទេខ្ញុំ បើមកធ្វើចឹងចឹងអី ! អរគុណលោកប្តីណាស់ មិនដឹងទៅ ទិញពីពេលណា ហើយយកមកទុកក្នុងកាបូបឲ្យពេលណាទេ ព្រលឹមឡើង ចេះតែឆ្ងល់ថា កាបូបនឹង ខ្ញុំទៅយកទុកក្នុងទូររួចហើយ ម៉េចមកនៅកណ្តាល វាលអ៊ឹចឹង!»៕

ប្រភព : khmertalking