កម្ពុជា ​ខាត​បង់​ជាង ៣៥ដុល្លារ​ក្នុង​មួយ​តោន ពីការ​លក់អំបិលនាំចូលពីចិន​

(ភ្នំពេញ)៖ អំបិល​នាំចូល​ពី​ប្រទេស​ចិន ចំនួន ១​ម៉ឺន​តោន​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​ប្រធាន​សមាគម​អំបិល​កម្ពុជា​បង្ហើប​ថា បាន​លក់​ខាត ៣៥​ដុល្លារ​ក្នុង​មួយ​តោន ដើម្បី​សម្រុក​លក់​ឲ្យ​អស់​ពី​ឃ្លាំង ដោយសារ​គេ​ប្រញាប់​យក​ឃ្លាំង​វិញ (ខ្ចី​ឃ្លាំង​គេ​ដាក់​)។
អំបិល​នាំចូល​ពី​ប្រទេស​ចិន ចំនួន ១​ម៉ឺន​តោន​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​ប្រធាន​សមាគម​អំបិល​កម្ពុជា​បង្ហើប​ថា បាន​លក់​ខាត ៣៥​ដុល្លារ​ក្នុង​មួយ​តោន ដើម្បី​សម្រុក​លក់​ឲ្យ​អស់​ពី​ឃ្លាំង ដោយសារ​គេ​ប្រញាប់​យក​ឃ្លាំង​វិញ (ខ្ចី​ឃ្លាំង​គេ​ដាក់​)។
លោក​ សុក​ គឹម​ជឿ​ម​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​កំពត​ ធ្លាប់​ឲ្យ​ដឹង​ថា ​បញ្ហា​ស្រែអំបិល​នេះ មន្ទីរ​កំពុង​ព្រួយ​បារម្ភ​ទៅ​អនាគត ​ទៅលើ​ការ​ប្រឈម​នូវ​ហានិភ័យ​៣​។​ ១ អាច​ផលិត​មិនបាន​ដោយ​អាកាសធាតុ​ប្រែប្រួល, ២​ អាច​ខ្វះ​ពលកម្ម​ផលិត, ៣ ​ប្រឈម​ទៅ​នឹង​ស្ថានការណ៍​សេដ្ឋកិច្ច​ផ្លាស់ប្ដូរ ​តម្លៃ​អចលនទ្រព្យ​ប្រែប្រួល​ ស្រែអំបិល​ជិត ​៤០០០​ហិកតា​ អាច​របូត​ធ្លាក់​ក្នុង​ដៃ​ទីផ្សារ​ដីធ្លី​ ដែល​កំពុងតែ​ពុះកញ្ជ្រោល​រាល់ថ្ងៃ​ ដូច​ករណី​ខេត្ត​ព្រះសីហនុ​។

សូម​ជម្រាប​ថា នា​ពេល​កន្លង​ទៅ ដោយ​កសិករ​ខកខាន​មិនបាន​ផលិត​ ជាហេតុ​ធ្វើឲ្យ​កម្ពុជា​ខ្វះ​អំបិល​បរិភោគ​ បង្ខំចិត្ត​នាំ​អំបិល​ពី​បរទេស​មក​បរិភោគ​វិញ ​ដែល​មិន​ធ្លាប់មាន​ឡើយ៕