(IWPG)​ និង​ប្រកាស​ ពី​សន្តិភាព​តាម​រយៈ​កម្មវិធី​ទស្សនាចរ​ សន្តិភាព​លើក​ទី​៣០​ ពី​សន្តិភាព​ជាស​កល​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

(​ភ្នំពេញ)​៖​ គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG)​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​មិន​រក​កម្រៃ​ និង​បាន​ចុះ​ឈ្មោះ​ផ្លូវការ​នៅ​​សហ​ប្រជា​តិ​UNDPI​ និង​ជាមួយ​UNECOSOC​ ក៏​ដូច​ការ​ចុះ​ឈ្មោះ​ជាមួយ​ក្រសួង​សមភាព​យេ​ន​ឌ័​រ​ និង​គ្រួសារ​នៃ​ប្រទេស​កូរ៉េ​។​ អង្គការ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​សេ​អ៊ូ​ល​ សាធារណៈរដ្ឋ​កូរ៉េ​។​

​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG)​ ជា​អង្គការ​ដែល​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​ ជួយ​ដល់​ការ​ពង្រឹង​អំ​ណោ​ច​របស់​ស្ត្រី​ លើ​ផ្នែក​សមភាព​យេ​ន​ឌ័​រ​ សិទ្ធិ​របស់​ស្ត្រី​ និង​ដើម្បី​សន្តិភាព​ពិភពលោក​ រួម​ទាំង​ការ​បញ្ឈប់​សង្គ្រាម​។​ ស្ត្រី​មួយ​ចំនួន​កំពុងធ្វើការ​ដោយ​ ពុះពារ​យ៉ាង​ខ្លាំង​ ជាមួយ​ជាតិ​សាសន៍​ ជាតិ​ពន្ធ​ សញ្ជាតិ​ វប្បធម៌​ និង​សាសនា​ ដែល​ទាំងអស់​គ្នា​រួម​គ្នា​តែ​មួយ​ ជាមួយ​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​ (IWPG)​ ដើម្បី​ការងារ​សន្តិភាព​។​ គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិ​ភា​ប​(IWPG)​ កំពុងធ្វើការ​ជាមួយ​សាខា​ និង​អង្គការ​សមាជិក​នៅ​ជុំវិញ​ពិភពលោក​ និង​តាម​រយៈ​សមាជិកភាព​ជា​បណ្តាញ​ និង​សាខា​ចំនួន​១០០​ នៅ​លើ​សកលលោក​ និង​មាន​សមាជិក​អង្គការ​ ស្ថាបន​ឯកជន​ ជា​សមាជិក​ចំនួន​២៤៥​នៅ​លើ​ពិភពលោក​។​

​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG)​ បាន​និង​កំពុងធ្វើការ​ជាមួយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ការពារ​ជីវិត​ប្រក​ដោយ​តម្លៃ​ នៃ​ជីវិត​មនុស្ស​ពិសេស​ ស្ត្រី​ កុមារ​ ចេញពី​សង្គ្រាម​ និង​ឲ្យ​ស្ថិត​នៅ​ក្នុង​កេរ្តិ៍​ដំណែល​ នៃ​សន្តិភាព​ ដើម្បី​អនាគត​របស់​ក្មេង​ជំនាន់​ក្រោយ​ជាមួយ​បេះដូង​របស់​អ្នក​ម្តាយ​។​

​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG)​ មាន​បេស​កម្ម​ ធ្វើ​សកម្ម​សន្តិភាព​ ឲ្យ​បាន​ប្រាកដ​ថា​សន្តិភាព​ នៃ​ពិភពលោក​មាន​កិច្ចសហការ​ជាមួយ​ស្ត្រី​ ជា​មេដឹកនាំ​ដែល​មាន​ពី​គ្រប់​លំដាប់ថ្នាក់​ គ្រប់​វិជ្ជាជីវ​ នៃ​ជីវិត​រស់នៅ​របស់​ស្ត្រី​ ពី​តាម​អង្គការ​ស្ត្រី​ ពី​គ្រប់​ស្ថាបន​រដ្ឋ​ ឯកជន​ សហជីព​ ក្រុមហ៊ុន​ ក្រុម​សិល្បៈ​ ក្រុមកីឡា​ សាសនា​ ជន​ពិការ​ ជនជាតិ​ដើម​ភាគតិច​ អ្នកនយោបាយ​ និង​ក្រុម​ស្ត្រី​ផ្សេងៗ​ ទៀត​ជុំវិញ​ពិភពលោក​ជាមួយ​ការ​ផ្តល់​ការ​យល់​ដឹង​ពី​សន្តិភាព​ និង​លើកទឹកចិត្ត​ឲ្យ​គាត់​ចូលរួម​សកម្មភាព​រួម​គ្នា​ តែ​មួយ​ដោយ​ស្ម័គ្រចិត្ត​ ជាមួយ​កិច្ចការ​ទាំងឡាយ​ដើម្បី​ស្ត្រី​ និង​សន្តិភាព​។​

​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​ (IWPG)​ និង​ប្រកាស​ឲ្យ​បានដឹង​ពី​សន្តិភាព​តាម​រយៈ​កម្មវិធី​ទស្សនាចរ​ សន្តិភាព​លើក​ទី​៣០​ ពី​សន្តិភាព​ជាស​កល​ និង​មានកម្ម​វិ​ធ​ទី​ស្សន​កិច្ច​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​រយៈពេល​នៃ​ថ្ងៃ​ទី​២១-២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​បាន​កត់សម្គាល់​ក្នុង​កម្មវិធី​ទស្ស​កិច្ច​ពី​សន្តិភាព​លើក​ទី​៣០​ មក​ប្រទេស​កម្ពុជា​។​

​តាម​រយៈ​នៃ​ទស្សនកិច្ច​ពី​សន្តិភាព​មក​កម្ពុជា​គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG)​ បាន​រៀបចំ​បណ្តាញ​ស្ត្រី​ និង​ពង្រឹង​ការ​សហការ​របស់​ស្ត្រី​ និង​បង្ហាញ​ពី​ស្ត្រី​ និង​ការ​អប់រំ​សន្តិភាព​ និង​បាន​ពិភាក្សា​ ពី​តួនាទី​ របស់​ស្ត្រី​ ក្នុង​ការ​ទទួល​ការ​យល់​ដឹង​ពី​សន្តិភាព​ពិភពលោក​ និង​ស្វែងរក​មធ្យោបាយ​ទាំងឡាយ​ណា​ដើម្បី​អនុវត្ត​កិច្ចការ​នេះ​ជាមួយ​ការ​ផ្តល់​នូវ​វេទិកា​រួម​គ្នា​ពី​គ្រប់​ស្ត្រី​នៅ​ទូ​ទាំង​កម្ពុជា​ ៕