មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិត ជនល្មើសពីរនាក់!

មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី១៥កុម្ភះនេះថា តុលាការប្រទេសមីយ៉ាន់ម៉ាបានផ្តន្ទាទោសអោយប្រហារជីវិតអ្នកទោសពីរនាក់ដែលជា ជនល្មើសក្នុងរឿងក្តីបាញ់សម្លាញលោកកូ នីមេធាវីអាយុ៦៣ឆ្នាំជនជាតិម៉ូស្លីមនិងជាទីប្រឹក្សាអ្នកស្រីអង់សានស៊ូជីមេដឹកនាំមីយ៉ាន់ម៉ាកាលពី២ឆ្នាំ កន្លងមកនេះ។

អ្នកទោសប្រហារជីវិតពីរនាក់នោះគឺឈ្មោះជី លីនជាឃាតករដៃត្រង់ គឺបានបាញ់ចំលលាដ៏ក្បាលជនរងគ្រោះអោយស្លាប់ភ្លាម និងម្នាក់ទៀតគឺឈ្មោះអង់ វិនសូ ជាអតីតនាយទាហានជាមេក្លោងជួលឃាតករ៕