មន្ត្រីយោធាផ្កាយ១ បើករថយន្តទំនើបទាំងស្រវឹងជោកជាំ រេចង្កូតបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ ផ្អើលទាំងយប់

(ភ្នំពេញ)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនាវេលាម៉ោងជាង១០យប់ មុននេះបន្តិច នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ ដែលបង្កដោយមន្ត្រីយោធាផ្កាយ១ម្នាក់ បានបើករថយន្តទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ ក៏រេចង្កូតជ្រុលបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចទាំងយប់តែម្ដង។

ភ្នាក់ងារសារព័ត៌មាន Fresh News បានរាយការណ៍មកថា មុនពេលកើតហេតុ គេឃើញមានរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 2.8105 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីរ៉េត លុះដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ រថយន្តនោះក៏បានរេចង្កូតបុកក្បាលស្ពានអាកាសតែម្ដង ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោងប្រមាណជាង១០ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយកើតហេតុ ទើបគេដឹងថា ជនបង្កនោះជាមន្ត្រីយោធាម្នាក់ មានឋាន្តរស័ក្តិផ្កាយ១។

ភ្នាក់ងារព័ត៌មាន Fresh News បានបន្តថា ក្នុងពេលដែលកម្លាំងសមត្ថកិច្ចកំពុងឆែកឆេរ គេឃើញមានកំប៉ុងស្រាបៀរមួយចំនួនរាយប៉ាយនៅក្នុងរថយន្ត ខណៈអ្នកបើកបរនោះ ក៏ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំផងដែរ ប៉ុន្តែមិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងវាស់វែងរួចហើយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនបង្កដែលជាមន្ត្រីយោធានោះ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

មន្ត្រីយោធាផ្កាយ១ បើករថយន្តទំនើបទាំងស្រវឹងជោកជាំ រេចង្កូតបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ ផ្អើលទាំងយប់
មន្ត្រីយោធាផ្កាយ១ បើករថយន្តទំនើបទាំងស្រវឹងជោកជាំ រេចង្កូតបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ ផ្អើលទាំងយប់
មន្ត្រីយោធាផ្កាយ១ បើករថយន្តទំនើបទាំងស្រវឹងជោកជាំ រេចង្កូតបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ ផ្អើលទាំងយប់
មន្ត្រីយោធាផ្កាយ១ បើករថយន្តទំនើបទាំងស្រវឹងជោកជាំ រេចង្កូតបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ ផ្អើលទាំងយប់

ប្រភព : freshnews