លោក Michael Jackson ចង់រស់នៅបាន​150 ឆ្នាំ

កម្សាន្ត៖លោកMichael Jacksonចង់រស់នៅបាន​150ឆ្នាំ។គាត់បានជ្រេីសរេីសវេជ្ជបណ្ឌិតផ្ទាល់​ខ្លួន​ចំនួន12នាក់​ប្រចាំ​ការ​នៅផ្ទះគាត់។ជារៀងរាល់ថ្ងៃ​ក្រុម​គ្រូពេទ្យ​នឹងពិនិត្យមើលសុខភាពគាត់​ពីសក់រហូតដល់ចុងជេីង។អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍មុននឹង​យក​ឲ្យ​គាត់​ទទួលទាន។មនុស្ស 15នាក់ផ្សេងទៀតត្រូវបាន​ជ្រេីសរេីស​ដើម្បីមើលនិងណែ​នាំ​គាត់​ក្នុង​ការធ្វើលំហាត់ប្រាណ​ប្រចាំថ្ងៃ។គ្រែគេងរបស់លោក​មានបំពាក់​នូវបច្ចេកវិទ្យាម្យ៉ាង​ដែលគ្រប់គ្រងកំរិតអុកស៊ីសែន​នៅ​កន្លែង​សម្រាក​។អ្នកបរិច្ចាគសរីរាង្គ​ត្រូវបានគេរៀបចំទុកជាមុន​ដើម្បីឱ្យពួកគេអាចបរិច្ចាគភ្លាមៗ​ពេលណាក៏បាន។រូប​គាត់​ផ្ទាល់​ជាអ្នក​ថែរក្សា​អ្នក​បរិច្ចាគ​សរីរាង្គ​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​។គាត់មាន​បំណង​សម្រេច​ក្តីសុបិន​ដោយ​អាចរស់នៅបាន150ឆ្នាំ។គួរឲ្យ​ស្ដាយ​! គាត់បានបរាជ័យ។នៅថ្ងៃទី25ខែមិថុនាឆ្នាំ2009នៅអាយុ50ឆ្នាំ​បេះដូងរបស់គាត់បានឈប់ដំណើរការ។កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង 12 នាក់នេះមិន​អាច​ជួយ​គាត់​បាន​ទេ។សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុងLos Angelesនិងរដ្ឋCaliforniaក៏មិនអាចជួយសង្គ្រោះគាត់បានដែរ។ទោះ​បី​ជាគាត់​មិនដែល​ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិត​អស់​រយៈពេល25ឆ្នាំចុងក្រោយរបស់គាត់នោះ​ក៏​គាត់​នៅ​តែមិនអាចបំពេញនូវក្តីសុបិន្តរបស់គាត់​ដែលអាច​រស់នៅបាន150 ឆ្នាំ​ដដែល​។ការធ្វើដំណើរចុងក្រោយរបស់គាត់​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​មនុស្សជាង​2.5លាននាក់​ដែលជាចំនួន​ដ៏​ច្រើន​បំផុត​មក​ទល់​បច្ចុប្បន្ន​។នៅថ្ងៃដែលគាត់បានស្លាប់,ពោលគឺ​ ថ្ងៃទី25ខែមិថុនាឆ្នាំ2009វេលាម៉ោង 3:15 នាទីរសៀល​ វិគីភីឌា​ ទ្វីតធ័រ​កម្មវិធី​ឆាត​AOLគាំង​លែង​ដំណើរ​ការ។នុស្សរាប់លាននាក់កំពុង​ស្វែង​រកព័ត៌មាន​ពី​លោក​Michael Jacksonនៅលើ Googleក្នុង​ពេល​តែ​មួយ​។Jacksonបានព្យាយាមប្រជែងនឹងការស្លាប់​ប៉ុន្តែចុងក្រោយ​ការស្លាប់បានប្រជែងគាត់វិញ។ជីវភាព​ដ៏​សំបូរ​បែប​ក្នុងពិភព​​សម្ភារៈនិយម​បច្ចេកវិទ្យា​ដ៍​អស្ចារ្យ​យ៉ាង​ណា​ក្តី​ក៏មិន​អាច​បញ្ចៀស​សេចក្ដី​ស្លាប់​បាន​ដែរ។នេគឺជាច្បាប់នៃជីវិត។ឥឡូវសូមយើងគិត។តើយើងខំរកប្រាក់​គឺ​ដេីម្បី​តែ​ជួល​ អ្នកសាងសង់​ វិស្វករ​ អ្នករចនាម៉ូដ​ឬ​អ្នកតុបតែង​ផ្ទះ​ឲ្យ​យេីង?
តេីយើងចង់​ឲ្យ​គេស្ញប់​ស្ញប់ស្ញែង​ដោយការបង្ហាញពីផ្ទះរថយន្តនិងពិធីអាពាហ៍ពិពាហ៍​ដែល​ថ្លៃ​អស្ចារ្យ​?
តើអ្នកនៅ​ចាំ​មុខម្ហូបនៅក្នុងពិធីមង្គលការ​ដ៍​អស្ចារ្យ​ដែលអ្នកបានចូលរួមកាល​ពីពីរថ្ងៃមុនទេ?​
ហេតុអ្វីបានក្នុង​ជីវិត​យើង​ត្រូវ​ធ្វើកាលំបាក​ដូច​សត្វ?
តេី​អ្នកចង់​ឲ្យ​សាច់​ញាតិ​​ប៉ុន្មាន​ជំនាន់​ ទទួល​បាន​សេសុខ​ដោយ​ការ​ខំ​ប្រឹង​ប្រែង​របស់​យេីង?
យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់។តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មាន​ហើយយើងចង់បានប៉ុន្មាន?
តើយើងគិតថាកូនៗរបស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ​តេីចាំបាច់ប្រឹង​ដេីម្បី​សន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ?
តើអ្នកបានចំណាយពេលខ្លះ​ជាមួយខ្លួនអ្នក​គ្រួសារ​ឬ​មិត្តភក្តិ​ក្នុងសប្តាហ៍កន្លង​មកទេ?
តើអ្នកបានចំណាយ5%នៃប្រាក់ចំណូល​ដេីម្បី​ខ្លួនឯង​ទេ?
ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត​ ជាមួយនឹងអ្វីដែលយើងរកបាន?
ប្រសិនបើវិភាគ​ស៊ី​ជម្រៅ​បន្តិច​យេីងអាចជួប​ប្រទះ​ការគាំងបេះ​ដូង​ស្ទះ​សសៃ​ឈាម​គេងមិនលក់​ជាដើម។ល។​នា​ពេល​ណាមួយ​។
ជារួម:ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។យើងមិនមានទ្រព្យសម្បត្តិទេ​មានតែឈ្មោះ​នៅក្នុងឯកសារមួយចំនួន​ដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ។
កុំចាប់អារម្មណ៍​លើមនុស្សដែល​មាន​អំណួត​រឿង​ឡាន​ឬសំលៀកបំពាក់ថ្លៃៗ​។គណិតវិទូនិងអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ​របស់​មនុស្ស​ជាតិ​បានប្រើកង់ឬម៉ូតូ​ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។
កុំ​សាងបាបដើម្បីក្លាយជាអ្នកមាន។
គ្រប់គ្រងជីវិត​បេី​មិន​ដូច្នោះ​ទេ​ជីវិត​នឹងគ្រប់គ្រងអ្នក។
អ្វីដែលសំខាន់បំផុត​នៅចុងបញ្ចប់នៃជីវិតគឺ​ការស្កប់ចិត្ត​ការពេញចិត្ត​និងសន្តិភាពផ្លូវ​ចិត្ត​។
គួរឱ្យស្តាយ,របស់ទាំងនេះមិនអាចទិញបាន។