កម្ពុជា​នឹង​រៀបចំ​វេទិការ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅក្នុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ​

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឲ្យ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នឹង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅក្នុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ពិភាក្សាគ្នា ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ទាំងឡាយ ទាក់ទង​នឹង​ការ​កំណែទម្រង់​ដែល​ត្រូវប្រកាន់យក និង​ធ្វើការ ជំរុញ​ល្បឿន​នៃ​កំណើន​សេ​ដ្ខ​កិច្ច​។​

​នេះ​បើ​យោង​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងមកនេះ​៕