IMF ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០១៨ មាន​កំណើន​រហូតដល់​៧,៥%

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំឭក​ពី​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ ដែលមាន​៧,៥​ភាគរយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ឥឡូវនេះ IMF សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា បាន​វាយតម្លៃ​ឡើងវិញ ដែលកំណើន​សេដ្ឋកិច្ចកម្ពុជា បាន​ឈានដល់​៧,៥​ភាគរយ ដែលជា​កំណើន​ខ្ពស់បំផុត​។​

​នេះ​បើ​យោង​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងមក​។​

​សូម​រំឭកថា​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ មូលនិធិ​រូបិយវត្ថុ​ពិភពលោក (IMF) ដែល​ដឹកនាំ​ដោយ​លោក Jarkko Turunen នៅ​ចំពោះមុខ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​វាយតម្លៃ​ស្ថាន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ក្នុង​រយៈពេល​មធ្យម ដោយ​ព្យាករណ៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ថា មានការ​កើនឡើង​ដល់​៧,៣%៕